ខេត្តព្រះសីហនុ៖ ល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៧ លើផ្លូវជាតិលេខ៤ មុខស្នាក់ការ កងរាជអាវុធហត្ថចំការកៅស៊ូឃ្លាំងលើ ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ត ១គ្រឿង ម៉ាក HIGHLANDER ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២N-៧០១៩ បើកបរដោយឈ្មោះ ស៊ុក រ៉ាម៉ានី ភេទប្រុស ឆ្នាំកំណើត ១៩៦៩ មានទីលំនៅខណ្ឌដង្កោ រាជធានីភ្នំពេញ មានអ្នករួមដំណើរចំនួន២នាក់ មានទិសដៅចេញពីខេត្តព្រះសីហនុ មកដល់ចំណុចខាងលើបានបុកម៉ូតូ១គ្រឿង ជិះគ្នា ៣នាក់ស្រី ១នាក់ បើកបរដោយឈ្មោះ ឆាស់ ស៊ីថា ភេទប្រុស អាយុ ៤០ឆ្នាំ មានអ្នករួមដំណើរ ២នាក់ ឈ្មោះ លីន ភេទស្រី អាយុ ៣២ឆ្នាំ និងឈ្មោះ នូ ភេទ ប្រុស អាយុ ២៥ឆ្នាំ មានទិសដៅពីបញ្រ្ចាសគ្នា ។
គ្រោះថ្នាក់នេះបណ្ដាលឲ្យ រងរបួសធ្ងន់មនុស្ស៣នាក់ ស្រី ១នាក់ អ្នកបើកបរម៉ូតូ និង អ្នករួមដំណើរលើម៉ូតូ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាព និង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
មធ្យោបាយទាំងសងខាង បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយបន្ត។
ក្រោយពីធ្វើតេស្ត៍ ខ្យល់ដង្ហើម អ្នកបើកបររថយន្ត មានជាតិអាល់កុល ០,៦៨mg/L ។
លោកវរសេនីយ៍ទោកេត សុភ័ក្រ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានឲ្យដឹងថា អ្នកបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ចាប់ពី០,៤០mg/L ក្នុង១លីត្រខ្យល់ឡើងទៅត្រូវមានទោស ៕ ឆ្លាម សមុទ្រ