ព័ត៌មានទាន់ហេតុការណ៍៖

គ្រូពេទ្យកំហូចវ័យក្មេង ឃើញអ្នកជំងឺស្អាត ស្ទាបលូកលេងផ្តេសផ្តាស់ ត្រូវនាងប្តឹងប៉ូលិសដាក់ខ្នោះ

ចែករំលែក៖

ខេត្តសៀមរាប៖ ក្មេងស្រីរងគ្រោះម្នាក់បានចូលទៅដេកសម្រាកព្យាបាលនៅមន្ទីរពហុព្យាបាល និង សម្ពព អង្គរសង់តេ បានដាក់ពាក្យបណ្តឹងនៅប៉ុស្ដិនគរបាល សង្កាត់ស្លក្រាម ដោយចោតប្រកាន់គ្រូពេទ្យម្នាក់ពីបទ ប្រទូស្តកេរខ្មាស មានទីតាំងនៅតាមបណ្តោយផ្លូវលោក តា ណឺយ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប

តាមប្រភពពីលោកគ្រូ អ៊ឹង សុភាព វេជ្ជបណ្ឌិតប្រចាំការនៅមន្ទីរពេទ្យពហុព្យាបាល និង សម្ពព អង្គរសង់តេ បានប្រាប់ក្នុងកិច្ចសម្ភាសមួយ កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ថា យប់នោះ មានលោកគ្រូ វេជ្ជបណ្ឌិត ប្រចាំចំនួន៣នាក់ ជាអ្នកមើលការខុសត្រូវ ; លោកគ្រូបានបន្ដថា អ្នកជម្ងឺដែលបានដាក់ពាក្យបណ្តឹង មានឈ្មោះ ទា ស៊ីវ ហ្គិច ភេស្រីអាយុ២១ឆ្នាំ បានចូលមកសម្រាកព្យាបាលកាលពីវេលាម៉ោង២០និង០០នាទីយប់ថ្ងៃទី១៣ និង១៤ ខែមិថុនា រហូតដល់ វេលាម៉ោង ៣ និង១០នាទីថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៧ ទើបកើតមានរឿង ផ្ទាល់ខ្លួនរវាងអ្នកជម្ងឺនិងបុគ្គលិកពេទ្យប្រចាំការវេនពេលយប់ ដំបូងអ្នកជំងឺអស់សេរ៉ូមបានខលអោយគ្រូពេទ្យទៅដោះសេរ៉ូម នៅបន្ទប់លេខ១៦ ជាន់ទី១ ព្រោះនៅក្នុងបន្ទប់ អ្នកជម្ងឺនីមួយៗ មានទូរស័ព្ទ គ្រប់បបន្ទប់ សម្រាប់ មានការអ្វីឱ្យអ្នកជម្ងឺខល់ ខណៈពេលនោះ អ្នកជម្ងឺសុំឱ្យលោកគ្រូពេទ្យ ដេកកំដរ ព្រោះនាងនៅតែម្នាក់ឯង បន្ទាប់មកលោកគ្រូពេទ្យ ក៏ដាក់ប៉ៅអីដេកនៅពីចុងជើង។

លោកគ្រូបានបន្តថា បន្ទាប់មក បុគ្គិលិកពេទ្យឈ្មោះ វ៉ាន់ ស៊ុន ក៏បានដេកកំដរ តាមសំណូមពររបស់អ្នកជម្ងឺ នេះបើតាមសម្តីរបស់បុគ្គលិកពេទ្យដែលនៅប្រចាំការពេលយប់ គាត់ទើបចប់បរិញ្ញាបត្ររងផ្នែកគិលានុប្បដ្ឋាក មធ្យម ចូលមកធ្វើការបានរយៈពេល១ខែកន្លះ ហើយបានប្រាក់ខែ១៥០ដុល្លា ក្នុង១ខែ។ក្រោយមកក្រុមគ្រូពេទ្យបានព្យាយាមសម្របសម្រួលជាមួយជនរងគ្រោះ នៅក្នុងមន្ទីរពេទ្យដែរ តើគាត់ចង់បានអ្វី ប៉ុន្តែជនរងគ្រោះបដិសេធវិញថា រូបគាត់ មិនចង់បានអីទេ ក្រៅធ្វើតាមផ្លូវច្បាប់ ប៉ុណ្ណោះ ។

លោកវរសេនីយ៍ទោ នួន ស័ក្កិចំរើនរិទ្ធ អធិការរង ទទួលបន្ទុកបទល្មើសព្រហ្មទណ្ឌនៃអធិការនគរបាលក្រុងសៀមរាបបានប្រាប់ថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះខណៈរូបគេមានជម្ងឺក្តៅខ្លួន កំដៅឡើង៣៩ អង្សា បន្ទាប់មកដល់ថ្ងៃទី១៤ខែមិថុនា រូបគេត្រូវបានលោកគ្រូពេទ្យបានដាក់សេរ៉ូម បន្ដទៀត ព្រោះនៅមិនទាន់មានកម្លាំង លុះដល់វេលាម៉ោង៣និង០០នាទី យប់ ឈានចូលថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៧ ជនរងគ្រោះបានអស់សេរ៉ូម ពីដៃ ក៏បានទូរស័ព្ទទៅប្រាប់លោកគ្រូពេទ្យ ដែលប្រចាំការនៅយប់នោះ បន្ទាប់មកលោកគ្រូពេទ្យក៏ចូលមកដល់ ហើយដោះសេរ៉ូមចេញ រួចក៏និយាយគ្នាលេងបានបន្តិច ស្រាប់តែលោកគ្រូពេទ្យនោះក៏បានដើរទៅបិតភ្លើង ហើយយកដៃមកស្ទាប មុខ ថ្ពាល់ និង ក រួចដាក់ដៃលើពោះ។

លោកបានបន្តថា ក្រោយពីបានទទួលពាក្យបណ្តឹងរបស់(ក្មេងស្រី)ជនរងគ្រោះ ពីបទ ប្រទូស្តកេរខ្មាស ទើបកម្លាំងនគរបាលមូលដ្ឋាន បានទៅហៅជនសង្ស័យនៅក្នុងកន្លែងធ្វើការ យកមកធ្វើការសួរនាំ រួចឃាត់ខ្លួនជនសង្ស័យ ឈ្មោះ វ៉ាន់ ស៊ុន ហៅ ឆ្លូញ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិក ពហុព្យាបាលអង្គសង់តេ មានទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ពីបទ ប្រទូស្តកេរខ្មាស កាលពីវេលាម៉ោង១៦និង០០ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងមន្ទីរពហុព្យាបាលនិង សម្ពព អង្គរសង់តេ ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។

ជនរងគ្រោះឈ្មោះ ទា ស៊ីវហ្គិច ភេទស្រី អាយុ២១ឆ្នាំ មុខរបរលក់សំលៀកបំពាក់នៅហាងសួនម៉ូតទាន់សម័យ មានទីលំនៅ ស្នាក់នៅហាងសួនម៉ូតទាន់សម័យ សង្កាត់សាលាកំរើក ក្រុង-ខេត្ត សៀមរាប។

លោកបានបញ្ជាក់តាមដំណើររឿងថា នៅវេលាម៉ោង២០និង ០០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ជនរងគ្រោះបានមកដេកសំរាកនៅពហុព្យាបាលអង្គរសង់តេ រហូតដល់ថ្ងៃទី១៥ ខែឆ្នាំដដែល វេលាម៉ោង០៣និង០០នាទីយប់ ជនសង្ស័យបានចូលក្នុងបន្ទប់ជនរងគ្រោះបន្ទប់លេខ១៦ ជាន់ទី០១ ហើយនិយាយគ្នាលេងមួយសន្ទុះ ព្រោះឃើញជនរងគ្រោះនៅម្នាក់ឯង បន្ទាប់មកជនសង្ស័យ បានឡើងដេកលើប៉ៅអីដែលនៅចុងជើង ជនរងគ្រោះ ហើយបានទៅបិទទ្វាបិទភ្លើងរួចឡើងទៅដេកលើគ្រែ ជាមួយជនរងគ្រោះយកដៃស្ទាបលើមុខ ថ្ពាល់ និង ក ហើយឱបពីលើដោយយកដៃដាក់លើពោះជនរងគ្រោះនិងយកជើងឆ្វេងគងពីលើ លុះព្រឹកឡើងជនសង្ស័យបានចេញទៅផ្ទះបាត់។ លុះដល់វេលាម៉ោង១៦និង៥០នាទីល្ងាច សមត្ថកិច្ចយើងបានកោះអញ្ជើញជនសង្ស័យ មកសាកសួរនៅប៉ុស្តិ៍ហើយឃាត់ខ្លួនតែម្តង។

លោកបានបញ្ជាក់ទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព យកដៃស្ទាបលើមុខ ថ្ពាល់ និងក ហើយឱបពីលើជនរងគ្រោះពិតប្រាកដមែន មូលហេតុឃើញជនរងគ្រោះគួរឱ្យស្រលាញ់។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលជំនាញបញ្ជូនទៅតុលាការនៅវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីចាត់ការទៅតាមផ្លូវ ដែលចោទពីបទ បេត បៀន កេរខ្មាស និង( បទ ប្រទូស្តកេរខ្មាស) នូវមាត្រាលេខ២៤៦ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវជាប់គុក ពី១ឆ្នាំ ដល់៣ឆ្នាំ និងពិន័យជាប្រាក់ ពី ២ លានរៀល ទៅដល់ ៦ លានរៀល៕ ប៊ុនរិទ្ធី


ចែករំលែក៖