ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងហ្គេមនៅអតីតរោងកុនព្រហ្មបាយ័ន្តដែលសង្ស័យមានបង្កប់ល្បែងស៊ីសង ត្រូវអាជ្ញាធរខណ្ឌដូនពេញបន្តចុះពិនិត្យបន្ថែម

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មការចំរុះខណ្ឌដូនពេញក្រោមការញ្ជារផ្ទាល់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ចាឲ្យចុះទៅត្រួតពិនិត្យម្តងទៀតនៅទីតាំងអតីតរោងកុនព្រហ្មបាយ័នសព្វថ្ងៃបន្ទាយស្រី៣ ដោយមានការសង្ស័យក្រែងម្ចាស់ទីតាំងនៅតែហ៊ានលួចបើកបង្គប់អាជីវកម្មប្រភេទហ្គេមស៊ីសងតទៅទៀតនោះ ។

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យមើលទីតាំងខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៧នេះស្ថិត នៅទីតាំងអតីតរោងកុនព្រហ្មបាយ័នសព្វថ្ងៃបន្ទាយស្រី៣ ក្បែររោងកុនលុច្យ ផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

គណៈកម្មការចំរុះខណ្ឌដូនពេញដែរចុះត្រួតពិនិត្យជាក់ស្តែងនោះមាន លោក ចាប់ឌីណា នាយករងរដ្ឋបាលខណ្ឌដូនពេញបានឲ្យដឹងថានៅទីតាំងនេះមិនឃើញការដាក់ប្រភេទហ្គេមបាញ់ត្រីឬប្រភេទហ្គេមដែលស៊ីសងនោះនោះទេ ពោលគឺមានតែប្រភេទហ្គេមរបៀបដូចផ្សារទំនើបដែលទិញកាក់លេងហើយមិអាចប្តូរជាលុយបានវិញនោះឡើយ(មិនមែនជាប្រភេទស៊ីសង)។

លោកចាប ឌីណា បានបន្តទៀតថាហ្គេមប្រភេទផ្សារទំនើបនៅទីតាំងនេះដោយយោងតាមការត្រួតពិនិត្យជាក់ស្តែងឃើញថានៅមិនទាន់មានច្បាប់អាជីវកម្មនៅឡើយដូច្នេះហើយអាជ្ញាធរក៏បានជម្រុញឲ្យម្ចាស់អាជីវកម្មនោះប្រញ៉ាប់ធ្វើច្បាប់អាជីវកម្មឲ្យបានឆាប់ដើម្បីដំណើរការអាជីវកម្មតទៅទៀត។

គួររំលិកថាទីតាំងហ្គេមគ្រប់ប្រភេទដែលប្រៀបដូចជាកាស៊ីណូទៅហើយនោះត្រូវបានលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បញ្ជាឲ្យកម្លាំងចំរុះដឹកនាំដោយ លោក យស យុទ្ធី អភិបាលរងនិងលោកចាប ឌីណា នាយករងរដ្ឋបាលខណ្ឌក្រោមការសម្របសម្រួលពីក្រឡាបញ្ជីផងនោះបានចុះបិទអាជីវកម្មតែម្តងកាលពីព្រឹកថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៧នេះក្រោយពីចុះបង្រ្កាបមួយដងរួចហើយនៅរសៀលថ្ងៃទី២៣ ខែឧសភានេះឃើញថានៅទីតាំងនៅមានហ្គេមប្រភេទក្មេងលេងនៅច្រើនទៀតនោះក៏លោកអភិបាលខណ្ឌដូនពេញបញ្ជាឲ្យបិទអាជីវក្មតែម្តង។

ទីតាំងហ្គេមដែលប្រៀបដូចជាកាស៊ីណូនោះត្រូវបានអាជ្ញាធរចុះទៅបង្ក្រាបនិងបិទអាជីវកម្មតែម្តងនោះជ្រកកោណក្រោមស្លាកអតីតរោងកុនព្រហ្មបាយ័នសព្វថ្ងៃបន្ទាយស្រី៣នៅផ្លូវលេខ១៥៤ ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានឲ្យដឹងថាក្រោយពីទទួលព័ត៌មានថា មានករណីលួចបើកលេងល្បែងបាញ់ត្រីខុសច្បាប់ស្ថិតនៅក្នុងអតីតរោងកុនព្រហ្មបាយ័ន ឬ បន្ទាយស្រី៣ រួមកលោកបានបញ្ជារអោយ លោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយ លោក គឹម ឆេងប៊ុន ក្រឡាបញ្ជីអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ប៉ុស្តិ៍រដ្ឋបាលជ័យជំនៈ និង សង្កាត់ជ័យជំនៈ ចុះបង្ក្រាប់ទីតាំងលេងល្បែងបាញ់ត្រីខុសច្បាប់ស្ថិតនៅយីហោឈ្មោះ បន្ទាយស្រី៣ ស្ថិតនៅក្នុងសង្កាត់ ជ័យជំនៈ ខណ្ឌដូនពេញ

លោកអភិបាលខណ្ឌដូនពេញបានបន្តទៀតថាក្រោយពីត្រួតពិនិត្យជាក់ស្តែងរួចមកឃើញថា មានទូហ្គេមបាញ់ត្រីចំនួន០១គ្រឿង ក្រៅពីនោះគឺជាប្រភេទទូហ្គេម ដាក់កាក់ ដូចនៅផ្សារទំនើបAEON និង ផ្សារទំនើបផ្សេងៗផងដែរទើបមិនឃាត់នោះទេកាលពីល្ងាចថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៧នេះដោយបានដកហូតទូហ្គេមបាញ់ត្រីចំនួន០១គ្រឿង និង កៅអីចំនួន០៣ យកមករក្សារទុកនៅ សាលាខណ្ឌដូនពេញ ដើម្បីមានវិធានការបន្ត។

លោកអភិបាលបន្តទៀតថាក្រោយពីគណៈបញ្ជាការឯកភាពពិនិត្យដឹងថានៅទីតាំងបើកហ្គេមនោះមិនមានច្បាប់អាជីវកម្មឬក៏អាជ្ញាប័ណ្ណពីការបើកហ្គេមនោះទើបលោកសម្រេចឲ្យគណៈកម្មការចំរុះដឹកនាំដោយលោកយស យិទ្ធី អភិបាលរងចុះទៅទីតាំងនោះកាលពីព្រឹកថ្ងៃទី២៤ខែឧសភានេះដើម្បីផ្អាកអាជីវកម្មតែម្តង។ប៉ុន្តែដោយអ្នកមើលការខុសត្រូវ២នាក់ឈ្មោះស៊ុន សារឿន ភេទប្រុសនិងឈ្មោះតាំង ឆាយឡៃភេទប្រុស បានបញ្ជាក់ថាទីតាំងហ្គេមនោញជាប់សោរទ្វារដោយកូនសោរមិននៅនឹងខ្លួនពួកគេនោះទើបគណៈកម្មការចំរុះបានណែនាំឲ្យម្ចាស់ទីតាំងឲ្យបិទអាជីវកម្មហ្គេមដែលជាល្បែងស៊ីសងព្រោះវាបានធ្វើឲ្យជះឥទ្ធិពលអាក្រក់ដល់សង្គម ជាពិសេសបញ្ហាសន្តិសុខសណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ។

អាជ្ញាធរខណ្ឌដូនពេញបានឲ្យដឹងថាបើទោះបីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញដែលចុះផ្អាកអាជីវកម្មហ្គេមនោះមិនបានចាក់សោរចូលទីតាំងនោះកីពិតមែនតែគណៈបញ្ជាការឯកភាពបានសម្រេចធ្វើកំណត់ហេតុបិទនៅខាងមុចទ្វារទីតាំងហ្គេមនោះបើម្ចាស់អាជីវកម្មមិនយកចេញឬមិនផ្អាកនៃការធ្វើអាជីវកម្មនោះទេអាជ្ញាធរខណ្ឌដូនពេញនឹងចាត់វិធានការទៅតាមនិតិវិធី ៕ស តារា


ចែករំលែក៖