ភ្នំពេញ៖ ហ្វេសប៊ុកសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្សព្វផ្សាយល្ងាចថ្ងៃទី១៦ ខែមិថុនាថា មានសន្តិភាព គឺយើងមានឱកាសគ្រប់ៗគ្នា ជាពិសេសឱកាសកសាងប្រទេសជាតិអោយកាន់តែរីកចម្រើនរុងរឿង ។
សម្តេចតេជោបញ្ជាក់ថា៖ «នៅពេលនេះនិងម៉ោងនេះ ប្រជាពលរដ្ឋបានដឹងនិងឃើញច្បាស់ថា មានប្រទេសក្នុងពិភពលោកជាច្រើន កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច បញ្ហាជន ភៀសខ្លួន អសន្តិសុខសង្គម អំពើភេរវកម្ម និងសង្រ្គាមកាប់សម្លាប់ដែលធ្វើអោយក្រុមគ្រួសារបាត់បង់មនុស្សជាទីស្រឡាញ់ និងបែកបាក់ព្រាត់ប្រាស់ឪពុកម្តាយ យាយតា ពូ មីង បងប្អូន ប្តីប្រពន្ឋ និងកូនចៅយ៉ាងរន្ឋត់ខ្លោចផ្សារបំផុត។
នៅពេលនេះ និងម៉ោងនេះនៅកម្ពុជា គឺយើងកំពុងមានសុខសន្តិភាព ជា មួយនឹងសម្លេងសប្បាយក្អាកក្អាយរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅ ជួបជុំក្រុមគ្រួសារដោយសុខដមរម្យនា។
សូមអរគុណបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវតី ដែលបានចូលរួមជាមួយ សម្តេចតេជោ ហ៊ុន សែន ដើម្បីថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសជាតិយើង។ មានសន្តិភាព គឺយើងមានឱកាសគ្រប់ៗគ្នា ជាពិសេសឱកាសកសាងប្រទេសជាតិអោយកាន់តែរីកចម្រើនរុងរឿង» ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ