ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីបាឡែនបុកជាមួយរថយន្តតូយ៉ូតាធុនត្រាខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំណេញ៖ រថយន្តកាមរីបាឡែនមួយគ្រឿងខូចខាតទាំងសងខាង បានបើកបុកជាមួយរថយន្តតូយ៉ូតាធុនត្រាមួយគ្រឿងទៀត នៅតាមបណ្ដោយផ្លូវ៣១០ កែងនឹងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន កាលពីនៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតទាំងសងខាង ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុនោះ គឺរថយន្តទាំងពីរគ្រឿងខាងលើ ដោយ១គ្រឿងម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-3723 បើកបរតាមបណ្ដោយផ្លូវ៣១០ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មម ស្របពេលនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាក តូយ៉ូតា ធុនត្រា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ2N-6078 បើកបរតាមបណ្ដោយផ្លូវ១៤៣ ទិសដៅពីត្បួងទៅជើងក្នុងល្បឿនលឿនល្មមដូចគ្នា ហើយបានបុកគ្នាចំក្បាលរថយន្តទាំងពីរគ្រឿងតែម្ដង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿង រងការខូចខាតខាងមុខទាំងសងខាងដូចគ្នា សំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានចុះដោះស្រាយគ្នាដែរ តែមិនត្រូវរូវគ្នានោះទេ ព្រោះតែចង់យកត្រូវរាងៗខ្លួន ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកវាស់វែង យករថយន្តទាំងពីរគ្រឿងនេះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖