ទូរស័ព្ទស្មាតហ្វូន YotaPhone 3 ជាក់ស្តែងនៅក្នុងសន្និសីទត្រូវបានគេប្រកាសបង្ហាញពីរូបរាងរបស់ទូរស័ព្ទនេះនៅភាគខាងជើងប្រទេសចិន។ ទូរស័ព្ទស្មាតហ្វូនម៉ូដែល YotaPhone 2 ជាម៉ូដែលស៊េរីមុនដែលមកជាមួយនឹងអេក្រង់ E Ink នៅផ្នែកខាងក្រោយដោយមានអេក្រង់ AMOLED នៅផ្នែកខាងមុខ។
ក្រុមហ៊ុនផលិតស្មាតហ្វូន Yota មិនបានអធិប្បាយច្រើនទេអំពីពត៌មានលំអិតនិងលក្ខណៈពិសេសស្មាតហ្វូនរបស់ខ្លួន។ អេក្រង់ស្មាតហ្វូនពីរនឹងមកនៅក្នុង version 64GB និង 128GB សម្រាប់ $ 350 និង $450 ហើយនឹងមាននៅលក់ក្នុងប្រទេសរុស្ស៊ីនិងប្រទេសចិនក្នុងពេលឆាប់ៗនេះ និងអាចឈានទៅទីផ្សារអាមេរិកនៅថ្ងៃខាងមុខទៀតផង ៕ ហេង លក្ខិណា