ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសរត់ម៉ូតូឌុបពាក់ព័ន្ធករណីថ្នាំញៀនល្មើសច្បាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ២២និង៣០នាទីយប់ កម្លាំងជំនាញការិយាល័យគ្រឿងញៀន សហការនឹងកម្លាំងអធិការដ្ឋាន នគរបាលក្រុង ដឹកនាំដោយ អនុសេនីយ៍ទោ តាក រៀម នាយផ្នែកប្រឆាំងគ្រឿងញៀន អធិការនគរបាលក្រុងព្រះសីហនុ បានចុះបង្រ្កាបករណី គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ១នាក់ ដែលចែកចាយនូវសារធាតុញៀន ស្ថិតនៅ ក្រុម៤១ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ គង់ ណាង ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ។

វត្ថុតាងចាប់យករួមមាន ថ្នាំញៀនមេតំហ្វេតាមីន១ កញ្ចប់ធំ ១កញ្ចប់តូច រួមនឹងម៉ូតូ១គ្រឿង ម៉ាក អ៊ែប្លែត ។

ជនសង្ស័យនិងវត្ថុតាងត្រូវកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖