ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូពីរាជធានីភ្នំពេញមកកំសាន្តរមណីយនៅខេត្តពោធិ៍សាត់រអិលជើងធ្លាក់ជ្រោះបាត់ខ្លួន២ថ្ងៃហើយ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ ក្នុងចំណោមមត្តិភក្តិ ស្រី ប្រុសចំនួន ៩នាក់ បានបបួល និងនាំគ្នាជិះម៉ូតូពីរាជធានីភ្នំពេញមកខេត្តពោធិ៍សាត់ ក្នុងគោលបំណងមកកំសាន្តលែងនៅរមណីយដ្ឋានទឹកធ្កាក់ច្រកល្អៀង តែជាអកុសលបានរអិលជើងធ្លាក់ជ្រោះជំរៅជ្រៅ និងមានទឹកហូរកូចខ្លាំងផងនោះ រហូតមកដល់ម៉ោងជាងប្រាំបីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះរកជនរងគ្រោះមិនទាន់ឃើញឡើយនោះទេ បងប្អូន និងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានកំពុងសហការគ្នារុករកយ៉ាងមមាញឹក។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១២ និង១០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចតំណាក់ជ្រៃក្រឹម ក្នុងបរិវេណរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះ(បាត់ខ្លួន)ឈ្មោះ ងួន ចំរើន ភេទប្រុស អាយុ ២៨ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន មានទីលំសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក វរសេនីយ៍ត្រី អធិការដ្ឋាននគរបាលស្រុកក្រគរបន្តថា ជនរងគ្រោះបានចេញដំណើរមកពីរាជធានីភ្នំពេញដោយម៉ូតូចំនួន ០៣គ្រឿង រួមដំណើរជាមួយមិត្តភ័ក្រចំនួន ៩នាក់ក្នុងនោះស្រីម្នាក់ ប៉ុន្តែជាអកុសលជនរងគ្រោះមិនណឹងជាយ៉ាងមុិចក៍បានរអិលជើងធ្លាក់ចូលជ្រោះពោធិ៍ពេញដោយដុំថ្ម និងទឹកហូរក្រូចខ្លាំងផងនោះ ដែលមានជំរៅជ្រៅខ្លាំងរហូតដល់ទៅជាង ១០ម៉ែត្រឯណុះ ភ្លាមនោះមានមិត្តភ័ក្រជនរងគ្រោះ ក្រុមមន្រ្តីរមណីយដ្ឋាន និងមន្រ្តីបរិស្ថាន ជួយអន្តរាគមន៍រុករកដើម្បីសង្រ្គោះភ្លាមៗផងដែរ ហើយក៍មានវត្តមានកងកម្លាំងលោក អភិបាលស្រុកក្រគរ ចុះមកបន្តជួយគមន៍បន្ថែងរហូតទាល់តែយប់តែគ្មានលទ្ធផលអ្វីសោះ ទើបកម្លាំងមួយចំនួនបានដកថយមួយរយៈដោយទុកមន្រ្តីមួយចំនួន និងសាច់ញាតិជនរងគ្រោះនៅឃ្លាំមើលទាំងយប់។

លោក វរសេនីយ៍ត្រី អធិការនៃអធិការដ្ឋាននគរបាលស្រុកបន្តទៀតថា រហូតមកដល់ម៉ោងជាង ៨ព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ជនរងគ្រោះនៅតែគ្មានតំរ៉ុយដដែល ប៉ុន្តែកម្លាំងមន្រ្តីរបស់លោកបានសហការគ្នាំួយស្ថាប័នពាក់ព័ន្ធបានចុះទៅបន្តនីតិវិធីទៀតហើយ តែជនរងគ្រោះក៍មិនសង្ឃឹមនៅរស់នោះទេ ហើយក៍មិនសង្ឃឹមអណ្ដែតសាកសពនោះផងដែរ ព្រោះចំណុចនោះទឹកហូរកួចខ្លាំងណាស់ថ្មក៍ច្រើន វាអាចកៀបជាប់ជាមួយ និងក្រហែងថ្មក្នុងទឹករលួយអស់ក៍ថាបាន៕ ប៉ឹម ពិន


ចែករំលែក៖