ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុងដឹកអ្នកដំណើរ ដាច់ហ្វ្រាំងរអិលធ្លាក់ពីលើភ្នំបូកគោ របួសធ្ងន់ស្រាល២៧នាក់

ចែករំលែក៖

ខេត្តកំពត៖ មនុស្សជិត៣០នាក់ត្រូវ បានសមត្ថកិច្ចប្រាប់ថា កំពុងជួយសង្គ្រោះ ទៅកាន់មន្ទីរពេទ្យក្បែរនោះបន្ទាប់ពីរថ យន្តក្រុងដឹកអ្នកដំណើរបានដាច់ហ្វ្រាំង រអិលធ្លាក់ពីលើភ្នំបូកគោ កាលពីរសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ។

ស្នងការនគរបាលខេត្តកំពតលោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យ ដឹងថា មនុស្ស២៧នាក់ត្រូវបានសមត្ថកិច្ច ជួយសង្គ្រោះដោយដឹកបញ្ជូនតាមរថយន្ត ប៉ូលិសទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ក្បែរនោះ។

ក្នុងចំណោមមនុស្សទាំង២៧នាក់ ដែលរងរបួស គឺមាន៦នាក់ របួសធ្ងន់ ក្នុងនោះមានស្រី៣នាក់។ លោកស្នងការ បន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសាររថយន្តក្រុងដាច់ ហ្វ្រាំងរអិលធ្លាក់ពីលើភ្នំបូកគោ ខណៈរថយន្តចុះត្រឡប់ពីលើភ្នំបូកគោបន្តដំណើរទៅលេងនៅខេត្តព្រះសីហនុ។

មន្រ្តីនគរបាលចរាចរណ៍បានឲ្យដឹងថា រថយន្តក្រុងនេះជាប្រភេទរថយន្ត៤៥កៅ អី ដឹកអ្នកដំណើរពីភ្នំពេញទៅលេងតំបន់ទេសចរណ៍ភ្នំបូកគោ ខេត្តកំពត និងទៅ ខេត្តព្រះសីហនុ ដោយរថយន្តមានមនុស្ស ជិះ២៧នាក់ រួមទាំងអ្នកបើកក្នុងនោះមាន ស្រី៦នាក់។

មន្រ្តីដែលបន្តថា រថយន្តក្រុងបានដាច់ហ្វ្រាំងធ្លាក់រអិលចុះមកចូលព្រៃស្ថិតនៅ ចំណុចគីឡូម៉ែត្រលេខ១០ ភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ខណៈ ចុះពីលើភ្នំបូកគោវិញ។

លោកស្នងការបានប្រាប់នគរវត្តឲ្យ​ដឹងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ថា ជនរងគ្រោះដែលរងរបួសដោយក្រឡាប់រថយន្តនោះមកដល់ព្រឹកថ្ងៃទី២០ បានចេញពី មន្ទីរពេទ្យមួយចំនួនធំហើយ ហើយក៏ពុំ មានអ្នកបាត់បង់ជីវិតនោះដែរ៕ លី ហា៊ង


ចែករំលែក៖