ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាក Armani ច្នៃម៉ូដនាឡិកា Smartwatch ចុងក្រោយបំផុតនៅលើ Android Wear

ចែករំលែក៖

ម៉ាក Emporio Armani គឺជាម៉ាកទាន់សម័យដែលទទួលបានការគាំទ្រនៅផលិតផលថ្មីចុងក្រោយគេបង្អស់នោះគឺនាឡិកា Android Wear bandwagon ។ ក្នុងសប្ដាហ៍ថ្មីៗនេះក្រុមហ៊ុនបានដាក់បង្ហាញនាឡិកាឆ្លាតវៃដំបូងរបស់ខ្លួននៅឯ Milan Fashion ជាមួយនឹងតារាចំរៀង Shawn Mendes ជាពិធីករសំរាប់កម្មវិធីនេះ។ នាឡិកា smartwatch ចំនួន 300 ម៉ូដែលជាស៊េរីនៃ Fossil Group គ្រោងនឹងចេញលក់នៅឆ្នាំនេះហើយនឹងមានវត្តមាននៅថ្ងៃទី 24 ខែកញ្ញាតាមរយៈវេបសាយរបស់ហាង Armani និងតាមបណ្ដាហាងលក់រាយនិងអ្នកលក់រាយដែលសហការ។

Fossil Group ក៏បានផ្តោតទៅលើម៉ូតនាឡិកា Android Wear ដែលខណៈពេលដែល Emporio Armani collection នឹងមានមុខអេក្រង់នាឡិកាអាចប្តូរតាមបំណងអ្នកប្រើប្រាស់ដើម្បីបំពេញបន្ថែមដល់សោភ័ណភាពតួរាងកាយរបស់ម៉ាកយីហោ។ Armani នឹងផ្តល់ជូននូវខ្សែរនាឡិកាសំរាប់ផ្លាស់ប្តូរចំនួនប្រាំបីដែលអាចប្រើជាមួយនាឡិកានេះបាន។ បើមិនដូច្នោះទេនាឡិកានេះហាក់ដូចជា Android Wear 2.0 device ធម្មតាមានន័យថាវានឹងតាមដានសកម្មភាពរបស់អ្នកនិងជូនដំណឹងអ្នកពីស្មាតហ្វូនរបស់អ្នកហើយអនុញ្ញាតឱ្យអ្នកប្រើជាមួយនឹង Google Assistant បាន។ វាបំពាក់ដោយប្រពន្ធ័ដំនើរការ Snapdragon Wear 2100 ដែលជារឿងធម្មតាផងដែរក្នុងចំណោមនាឡិកា smartwatche ចុងក្រោយបង្អស់របស់ Android ក៏ដូចជាមានអេក្រង់ AMOLED ផងដែរ។

Emporio Armani មិនទាន់បានប្រាប់ពីតំលៃ smartwatch នេះនៅឡើយទេ ប៉ុន្តែបានប្រាប់ពីតំលៃនាឡិកា hybrid smartwatch ដែលប្រភេទអេក្រង់ធម្មតាមិនមែនជាពពួកអេក្រង់ touchscreen នោះទេ ហើយតំលៃម៉ូដែលគឺ $200 និង $375 ។ ក្នុងតារាងតំលៃអាចប្រែកើនឡើងជាងនេះនៅថ្ងៃបន្តបន្ទាប់។ នាឡិកាទាំងនេះពិតជាមានតំលៃក៏ពិតមែន ប៉ុន្តែអាស្រ័យទៅលើគុណភាពនៃការផលិតរបស់វាផងដែរ។ មនុស្សជាច្រើនកំពុងតែរង់ចាំមើលនូវរូរាង និងភាពអស្ចារ្យនៃនាឡិកា smartwatch ម៉ាក Emporio Armani នេះនិង ថ្ងៃដែលគេដាក់លក់វាជាផ្លូវការ ៕ ហេង លក្ខិណា


ចែករំលែក៖