ព័ត៌មានទាន់ហេតុការណ៍៖

តំបន់អភិរក្សស្រុកបរិបូណ៌នៅតែមានបទល្មើសនេសាទទោះដល់រដូវបិទនេសាទក្តី

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ទោះបីជារដូវនេះ ជា រដូវបិទនេសាទក៏ដោយ ក៏ប្រជាពលរដ្ឋខ្លះនិងឈ្មួញមួយចំនួននៅតែបន្តប្រព្រឹត្តបទល្មើសនេសាទដដែល បើទោះជាមានការ ហាម និងចាប់ជាបន្តបន្ទាប់ពីសមត្ថកិច្ច ចម្រុះក៏ដោយ ។

ប្រជាពលរដ្ឋរស់នៅភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ ឆ្នាំងបានបង្ហើបថា នៅតំបន់អភិរក្សចម្ងាយ ប្រមាណ៣ទៅ៤គីឡូមែ៉ត្រពីភូមិកោះ តាម៉ូវ មានប្រជាពលរដ្ឋជាច្រើននាក់នៅតែបន្តនេសាទត្រី ប៉ុន្តែមិនមានលក្ខណៈធំដុំ ទេ ។ តែសម្រាប់ពួកឈ្មួញវិញ គឺគេនេសាទជាលក្ខណៈទ្រង់ទ្រាយធំតាមរយៈដាក់ សម្រាស់ហ៊ុមព័ទ្ធ និង ឆក់ត្រីតែម្តង ។

ប្រជាពលរដ្ឋបន្តថា អ្នកភូមិនៅតំបន់ នោះ ភាគច្រើនគាត់លួចលាក់រកស៊ី ដោយ ខ្លាចមន្រ្តីជលផលចាប់ លើសពីនេះ គាត់ត្រូវចំណាយលុយ២ម៉ឺនរៀលបង់ទៅឲ្យ មន្រ្តីជលផលក្នុងទូកនីមួយសម្រាប់ចុះ នេសាទម្ដង ។

ប្រភពបន្តថា ប្រជាពលរដ្ឋនៅតំបន់​នោះរកស៊ីយូរឆ្នាំមកហើយ ដោយក្នុងមួយ​ថ្ងៃ អ្នកខ្លះរកចំណូលបានពី១ម៉ឺនទៅ៤ម៉ឺនរៀល ។ នេះសម្រាប់តែប្រជាពលរដ្ឋ ដែល​នេសាទធម្មតា ដូចជា រាយមង និងរាយ​សន្ទូច ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋ ឬគេហៅ​ថា ឈ្មួញធំ គឺគេរកស៊ីដាក់របាំងរ៉ាវ និង ហ៊ុម​ព័ទ្ធ​ដាក់សម្រាស់ជាដើម ហើយសកម្ម ភាព​ទាំងនេះ ភាគច្រើនធ្វើនៅពេលយប់ ដោយសង្ស័យមានការទាក់ទងជាមួយ មន្រ្តី​ជលផលខ្លះ ។

ប្រជាពលរដ្ឋបានលើកឡើងថា កន្លង​មកមន្រ្តីជលផលធ្លាប់ចុះបង្ក្រាប និងព្រមាន ដែរប៉ុន្តែពួកគាត់នៅតែមិនអស់ចិត្តត្រង់ថា អ្នកភូមិរកស៊ីរាយមង រាយសន្ទូច គឺត្រូវ​បានហាមឃាត់ និងចាប់រីឯអ្នករកស៊ីដាក់ របាំងរ៉ាវ ឬហ៊ុមព័ទ្ធសម្រាស់គឺមិនត្រូវបានបង្ក្រាប និង ចាប់នោះទេ?

នៅពេលដែលប្រជាពលរដ្ឋរកស៊ីម្ដងៗ តែងតែមានឈ្មួញកណ្ដាលចុះទៅទិញ​ដល់តំបន់នោះ ឬក៏អ្នកភូមិយកទៅលក់ក្នុង​ភូមិ ។ អ្នកភូមិនៅទីនោះចាប់ផ្ដើមរកស៊ីតាំងពីខែមិថុនារហូតដល់ខែកុម្ភៈជារដូវទឹក សម្រក។ ក្នុងចំណោមអ្នកភូមិ ដែលជាជនជាតិខ្មែររកស៊ីនេសាទត្រីនៅស្រុកបរិបូណ៌ ក៏មានជនជាតិវៀតណាម​ប្រមាណ១០ ភាគរយដែរ ។

ពាក់ព័ន្ធនឹងមានបទល្មើសនេសាទឬនៅតំបន់អភិរក្ស ស្ថិតក្នុងភូមិកោះតាម៉ូវ ឃុំ កំពង់ ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ ឆ្នាំង មន្រ្តីជលផលបានបដិសេធ ដោយ សំអាងថា ជំនាញចុះបង្ក្រាបជាប្រចាំ។

នាយរងសង្កាត់រដ្ឋបាលជលផល ស្រុក បរិបូណ៌ លោក ឈឹម បាន នៅរសៀល ថ្ងៃ ទី១៩ ខែមិថុនា ឆ្នាំ២០១៧និយាយថា មិន មានបទល្មើសនេសាទនៅស្រុកបរិបូណ៌ ទេ ពីព្រោះយើងចុះបង្ក្រាបជាប្រចាំ ដោយ ចុះម្ដងមាន៥-៦កាណូត ឬរហូតដល់១០ កាណូតឯណោះ ដោយប្រើកម្លាំងចម្រុះពី៥០ទៅ៦០នាក់ ។

លោកបន្តថា នៅពេលទទួលបាលព័ត៌ មានភ្លាម គឺកម្លាំងចម្រុះតែងតែចុះបង្ក្រាប ចាប់ខ្លួន និងរឹបអូសបាន មង អួន ជាដើម។ យ៉ាងណាលោកបដិសេធថា ពេល នេះមិន មានការនេសាទខុសច្បាប់ទេ ប៉ុន្តែលោក ទទួលស្គាល់ថា កន្លងមកពិតជាមានជនជាតិវៀតណាមលួចនេសាទមែន ៕ សហការី


ចែករំលែក៖