ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញគ្រាប់ចម្រុះជិត២ពាន់គ្រាប់កប់ក្នុងដីនៅយានដ្ឋានជួសជុលរថយន្ត

ចែករំលែក៖

ខេត្តកណ្តាល ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជិត២ពាន់គ្រាប់ ត្រូវបានក្រុមស៊ីម៉ាក់ កកាយរកឃើញ នៅក្រោមផ្ទះមួយកន្លែង កាលពីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិក្រពើហាកើតសង្កាត់ ព្រែក ប្ញស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ម្ចាស់ផ្ទះឈ្មោះ ណាត់ ស្រេង ភេទ ប្រុស អាយុ៣៣ឆ្នាំ មានមុខរបរជាងជួស ជុលរថយន្ត យីហោ ជាម ម៉េងឈៀង ស្តុប ក្រពើហាបានអះអាងថា នៅព្រឹកខាងលើ គាត់បានប្រទះឃើញគ្រាប់ប្រភេទចម្រុះ ដែលបន្សល់ទុកពីសម័យសង្គ្រាមចំនួន ប្រមាណ១.៨០០គ្រាប់ ហើយលោកបាន ទាក់ទងទៅអង្គភាពស៊ីម៉ាក់ឲ្យចុះមករាវនិងយកទៅរក្សាទុកដើម្បីការពារសុវត្ថិភាព ។

ម្ចាស់ផ្ទះខាងលើបានបន្តថា មូលហេតុ ដែលឈានទៅរកឃើញគ្រាប់ចម្រុះយ៉ាងច្រើននេះ បន្ទាប់ ពីមានអ្នកជិតខាងប្រាប់ថា ទីតាំងផ្ទះរបស់ គាត់ កាលពីសម័យសង្គ្រាម ជាបន្ទាយ ទាហានអាចមានលាក់ទុកគ្រាប់​ច្រើន ។ ដូច្នេះគាត់បានទាក់ទងទៅអង្គភាពស៊ីម៉ាក់មករាវរក ស្រាប់តែឃើញមានគ្រាប់​នៅខាងក្រោមដីក្នុងយានដ្ឋានជាច្រើន តែម្តង ។

ក្រោយរកឃើញក្រុមមន្រ្តីអង្គភាព ស៊ីម៉ាក់ បានយកទៅរក្សាទុកហើយដែរ ៕ សហការី


ចែករំលែក៖