ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិបត្តិការមួយថ្ងៃសមត្ថកិច្ចចាប់មនុស្សបាន៨នាក់ពាក់ព័ន្ធនឹងករណីប្រើប្រាស់ ចែកចាយគ្រឿងញៀន នៅស្រុកបរិបូរណ៍ និងស្រុករលាប្អៀរ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន៨នាក់ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីក្រុមជនសង្ស័យ បានធ្វើសកម្មភាព ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងស្រុករលាប្អៀរ និង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីម៉ោង១១និង ៣០នាទីព្រឹក សមត្ថកិច្ច នគរបាលស្រុកបរិបូណ៌បានសហការជាមួយនគរបាលខេត្ត បង្រ្កាបទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀន០១កន្លែងនៅភូមិដង្ខៅម៉ៅ-ឃុំចក ស្រុកបរិបូរណ៌ ក្នុងនោះ បានឃាត់ខ្លួនមនុស្សបាន៣នាក់ ១.ឈ្មោះ ផាត់ សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិស្វាយគយ ឃុំពន្លៃ ២.ឈ្មោះ ឯមថារី ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិដង្ខៅម៉ៅ ឃុំចក ៣.ឈ្មោះ ជា សុវណ្ណារិទ្ធិ ភេទស្រី អាយុ២៧ឆ្នាំ មានទីលំណៅជាមួយគ្នា ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញវត្ថុតាង មាន ថ្នាំម៉ាទឹកកកចំនួន៨កញ្ចប់,ទូរសព្វ័ដៃ២គ្រឿង និងឧបករណ៍ប្រើប្រាស់ថ្នាំមួយចំនួនផងដែរ និង ទី៤.ឈ្មោះលឹម សំណាក់ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិស្វាយគយ-ឃុំពន្លៃ ដកហូតថ្នាំញៀន ៤កញ្ចប់ ដាវ០១ដើម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន១ចំនួន ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើ សមត្ថកិច្ច បានឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ផ្សេងទៀត ស្ថិតក្នុងភូមិចំការឃ្លៃ ឃុំស្វាយជ្រុំ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងនោះមាន១.ឈ្មោះ ជា សាមឌី ភេទប្រុស អាយុ៣២ឆ្នាំ ជាម្ចាស់ផ្ទះ ២.ឈ្មោះ ចិ សុខចែន ភេទប្រុស អាយុ១៨ឆ្នាំ នៅ ភូមិចិន ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ៣ឈ្មោះលឹម ប៊ុនឆាយ ប្រុស ១៨ឆ្នាំ នៅខេត្តក្រចេះនិង ៤.ឈ្មោះ គឹម.សួរ ប្រុស អាយុ ២៧ឆ្នាំ នៅភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញថ្នាំញៀន១កញ្ចប់ធំ មាន ទម្ងន់ ៩.១៣ក្រាម ទូរសព្ទ័ដៃ២គ្រឿង ម៉ូតូ១គ្រឿង និងឧបករណ៍ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងចំណោមទាំង៤នាក់ មានម្នាក់ឈ្មោះលឹម ប៊ុនឆាយ ជាមេជួញដូគ្រឿងញៀន ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមមុខសញ្ញានេះ សមត្ថកិច្ចបានស្រាវជ្រាវអស់ជាយូរណាស់មកហើយ ទើបថ្ងៃទី២០ ខែមិថុនា បានក្តាប់នូវមុខសញ្ញាច្បាស់លាស់ បានដាក់កម្លាំងចេញប្រតិបត្តិការចាប់ខ្លួនជាបន្តបន្ទាប់តែម្តង ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីសាកសួរ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖