ក្រុមហ៊ុន Kodak បានប្រកាសកាលពីខែកុម្ភៈថាខ្លួននឹងធ្វើការជាមួយ Archos ដើម្បីផលិត Tablet ប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួនសម្រាប់ទីផ្សារអឺរ៉ុប ហើយសព្វថ្ងៃនេះយើងបានឃើញជាលើកដំបូងនូវ Kodak Tablet 7 និង Tablet 10 ។
Tablet ទាំងពីរនេះមានកាម៉េរាមុខទំហំ 2MP និង កាម៉េរាក្រោយ 8MP ផ្ទុយទៅវិញ Kodak ហាក់ដូចជាកំពុងជំរុញផ្នែក software ថតរូប រួមទាំងកម្មវិធីរូបភាព Cyberlink ជាច្រើននិង Snapseed របស់ Google បានដំឡើងជាមុននៅលើឧបករណ៍។
អ្នកកំពុងសម្លឹងមើលឧបករណ៍ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ដែលមានតំលៃថោកនោះគឺ Tablet 10 ទំហំ 10.1 អ៊ីញគ្របដណ្តប់អេក្រង់ទំហំ 720p និង Tablet 7 ផ្តល់ជូននូវគុណភាពអេក្រង់ 1024 x 600 ។ Tablet 10 មានថ្មទំហំ 6000mAh ដែលធំជាង 2500mAh របស់ Tablet 7 ។ ឧបករណ៍ទាំងពីរនេះគឺដូចគ្នាបេះបិទបំពាក់ដោយប្រព័ន្ធដំណើរការ Quad-core Mediatek មាន RAM 1GB និង Android Nougat ហើយមានរូបរាងខាងក្រៅស្រោបដោយពណ៌លឿងជានិមិត្តសញ្ញារបស់ Kodak ។
Tablet ទាំងពីរនេះនឹងមានវត្តមាននៅចុងខែនេះនៅក្នុងទ្វីបអ៊ឺរ៉ុបសម្រាប់តម្លៃ€ 79,99 (ប្រហែល $ 89) និង€ 119,99 (ប្រហែល $ 133) ៕ ហេង លក្ខិណា