កីឡាករDani Alvesបាននិយាយថា ខ្លួនបានយល់ព្រមទៅលេង ឲ្យក្លិបអង់គ្លេស Manchester Cityលើកិច្ចសន្យារយៈពេល២ឆ្នាំ។
ខ្សែការពារសញ្ជាតិប្រេស៊ីលវ័យ៣៤ឆ្នាំរូបនេះគ្រាន់តែយល់ព្រមតែពាក្យសម្តីប៉ុណ្ណោះពុំទាន់បានចុះកិច្ចសន្យាផ្លូវការនោះទេទាល់តែគាត់រំលាយកិច្ចសន្យាជាមួយនឹងក្លិបជើងឯក អ៊ីតាលីJuventus សិន។
Dani Alves ក៏បានបង្ហាញពីក្តីសង្ឃឹមថានឹងទៅរួម ក្រុមជាមួយនឹងអតីតអ្នកចាត់ការរបស់ខ្លួនគឺលោកPep Guardiolaកាលពីនៅក្រុមBarcelona។ គាត់គឺជាតួអង្គសំខាន់ដើម្បីជំនួសខ្សែការពារPablo Zabaleta និង Bacary Sagna ដែលសុទ្ធតែបានចាកចេញពីក្រុម Man City។
នៅពេលជាមួយគ្នានេះក៏មានព័ត៌មានថា តោខៀវ Chelsea ជាក្រុមនៅអង់គ្លេសចុងក្រោយគេបង្អស់បង្ហាញការចាប់អារម្មណ៍ចង់ទិញ Dani Alves ពីJuventus ផងដែរ ៕ ដេវីត