ព័ត៌មានទាន់ហេតុការណ៍៖

អ្នកលក់ម៉ូតូនិងអ្នកទិញតថ្លៃគ្នាមិនត្រូវផឹកស្រវឹងឌឺដងគ្នាទាស់សម្តីវាយប្រ៉ាវខ្ទេចម៉ូតូ១គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់យកម៉ូតូទៅលក់អោយមិត្តភ័ក្តិ ក្នុងតំលៃ១ពាន់ដុល្លារ ដោយមិត្តម្នាក់ថា យកអោយលុយភ្លាមហើយមិត្តភ័ក្តិម្នាក់ទៀតអោយតំលៃ២រយដុល្លារ ម្ចាស់ម៉ូតូឃើញអោយតំលៃថោក បានឌឺដងពាក្យសំដីគ្នា អ្នកទិញម៉ូតូអោយតំលៃ២រយដុល្លារទាញដបស្រាវាយម្ចាស់ម៉ូតូបែកក្បាល និងយកកាំបិតកាប់ម៉ូតូខ្ទេច បង្កអោយមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ៩យប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧​ ស្ថិតនៅតៀមស្រាមួយកន្លែង ភូមិចោមចៅ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​

ជនរងគ្រោះឈ្មោះ ឡាយ ចាន់វាសនា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករ​រោងចក្រ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានភូមិកំណើត ភូមិទួលកំពត ​ឃំុពាមព្រះភ្នោះ ស្រកោះស្រទិន ខេត្តកំពង់ចាម។

ម៉ូតូដែលត្រូវគេកាប់ម៉ាក ស្កប់ពីពណ៌ស ពាក់ស្លាកលេខ​ភ្នំពេញ 1CS 7127។​

តាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះ ឡាយ ចាន់វាសនា បាននិយាយថា នៅមុនពេលកើតហេតុ​រូបគាត់បានមកផឹកសីុជាមួយមិត្តភក្តិ​មានគ្នា៣នាក់ ដោយផឹកស្រា ដប អស់ចំនួនជិត២ដប ហើយបន្ទាប់មក បាននិយាយជាមួយមិត្តឈ្មោះ​ ចិន ដោយខ្លួនចង់លក់ម៉ូតូក្នុងតំលៃ១ពាន់ដុល្លារហើយមិត្តឈ្មោះចិន ខាងលើបាននិយាយថា បើលក់តំលៃ១ពាន់ដុល្លារគាត់នឹងទិញហើយអោយលុយភ្លាម។ ​ប្រភពបានបន្តទៀតថា ពេលដែលកំុពងនិយាយលក់ម៉ូតូ ស្រាប់តែជនបង្កឈ្មោះ ដា បានចេញមកពីធ្វើកា​រ ហើយបានមកផឹកជាមួយពួកគាត់បានចំនួន២ទៅ៣ពែង ហើយបាននិយាយទៅកាន់ជនរងគ្រោះ ជាម្ចាស់ម៉ូតូថា លក់អីដល់១ពាន់ដុល្លារបើតំលៃ២រយបានអញទិញ ។ បន្ទាប់មក ជនរងគ្រោះបាននិយាយថា មិត្តឯងអី ក៏មើលងាយខ្ញុំម៉េស បន្ទាប់មកស្រាប់តែ ជនបង្កឈ្មោះដា ខាងលើបានយកដបស្រាមកវាយទៅលើរូបគាត់ចំនួនមួយដប ចំសៀតផ្កាផ្នែកខាងឆ្វេងប ណ្តាលអោយរយះចេញឈាមតិចៗហើយបន្ទាប់មកទៀត បានទៅយកកាំបិតបុ័ងតោ មកកាប់ម៉ូតូគាត់នឹងគំរាមរកកាប់គាត់ទៀតហើយភ្លាមៗនោះ អ្នកនៅជិតកន្លែងកើតហេតុ បានឃាត់ដោយត្រជាក់ចិត្តរៀងខ្លួន ដោយប្រពន្ធជនបង្កសុំជួសជុលម៉ូតូសងដោយយកអោយជាងធ្វើតែយប់ពេកជាងមិនបានធ្វើអោយ ហើយយកម៉ូតូទៅទុកផ្ទះជួលជិតកន្លែងកើតហេតុដោយរង់ចាំស្អែកនឹងជួសជុលសង។​

ក្រោយពេលកើតហេតុ ជនរងគ្រោះបានត្រឡប់ទៅផ្ទះវិញ ហើយប្រពន្ធរបស់ខ្លួនបានសួររកម៉ូតូខាងលើ បន្ទាប់មកបានប្រាប់ដំណើររឿង ខាងលើ ហើយប្រពន្ធព្រមទាំងបងប្អូនមិនទុកចិត្តបាននាំជនរងគ្រោះមកប៉ុស្តិ៍នគរបាលអោយសមត្ថកិច្ចជួយអន្តរាគមន៍នៅកន្លែងកើតហេតុដោយជួយដោះស្រាយហើយជនរងគ្រោះបានទារសំណងចំនួន១០០ដុល្លារថ្លៃព្យាបាល និងថ្លៃជួសជុលហើយក្រោយមកប្រពន្ធជនបង្កបានសុំសម្រួលក្នុងតំលៃ៥០ដុល្លារបញ្ចប់នៅកន្លែងកើតហេតុ ៕ ​សុខាសែនជ័យ


ចែករំលែក៖