ព័ត៌មានទាន់ហេតុការណ៍៖

Riva Audio ដាក់បង្ហាញ Speaker ពីរស៊េរីរបស់ខ្លួននៅសហរដ្ឋអាមេរិក

ចែករំលែក៖

Riva Audio ជាស៊េរីបាស Bluetooth ដែលល្បីឈ្មោះនៅលើទីផ្សារ កាលពីដើមខែនេះក្រុមហ៊ុនបានបង្ហាញបាសឥតខ្សែថ្មីក្រោយពីការគ្រោងទុកជាមុន។

WAND មានបាសពីរស៊េរីនោះគឺ Arena និង Festival ទាំងពីររួមមានវិធីជាច្រើនដើម្បីចាក់លេងតន្ត្រីរួមទាំង Wi-Fi, DDMS, ភ្ជាប់ Spotify, AirPlay, DLNA, ប៊្លូធូសនិង Chromecast ។ Festival ដែលថ្លៃជាងនេះក៏មានការបញ្ចូលអុបទិកផងដែរ។ អ្នកក៏អាចចែកចាយធាតុបញ្ចូលអាណាឡូកលើ Wi-Fi ទៅ speaker ផ្សេងទៀត។ Festival មានតម្លៃ 499 ដុល្លារខណៈពេល Arena មានតម្លៃ 249 ដុល្លារ។

Festival មានតំលៃថ្លៃជាងដោយសារតែវាមានទំហំធំជាង Arena ។ ស៊េរី Arena អាចយកតាមខ្លួននិងមកជាមួយថ្មដែល Riva បញ្ជាក់ថាថ្មប្រើរយះពេលរហូតដល់ 20 ម៉ោង ៕ ហេង លក្ខិណា


ចែករំលែក៖