ខេត្តតាកែវ៖ គោ៦ក្បាល មេ៣ក្បាល និងកូន៣ក្បាល ត្រូវបានចោរ ចូលកាត់សោក្រោល លួចបាត់ដោយសុវត្ថិភាព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិថ្កូវ ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ ។
បើតាមការរៀបរាប់របស់ម្ចាស់គោបានអោយដឹងថា គោរបស់គាត់មានចំនួន៦ក្បាល មេ៣កូន៣ ហើយរូបគាត់បានចងគោទុកក្នុងក្រោល ដោយមានទ្វាចាក់សោរ ត្រឹមត្រូវហើយរូបគាត់តែងតែចុះមកមើលរាល់យប់ខ្លាចបាត់របស់ ម្ចាស់ដដែលបានបន្តទៀតថា នៅយប់កើតហេតុរូបគាត់ បានដេកជ្រុលម៉ោងបន្តិច លុះក្រោកឡើងចុះទៅមើល ស្រាប់តែឃើញក្រោលគោ ចំហទ្វារ ដោយចោរបានកាត់ច្រវ៉ាក់ដាច់ រួចដឹកយកទៅបាត់ទៅ។ ក្រោយពេលកើតហេតុ ម្ចាស់ផ្ទះបានប្តឹងសមត្ថកិច្ចឲ្យជួយ អន្តរាគមន៍ តាមរកតែជាលទ្ធផល សមត្ថកិច្ចបានត្រឹមតែរកខ្យល់ប៉ុណ្ណោះ។
សូមបញ្ជាក់ថា ករណីចោរលួចគោរនេះ បានកើតឡើង៤ឬ៥ ករណីមកហើយ នៅក្នុងស្រុកទ្រាំងនេះ ហើយក៏មិនដែលឃើញសមត្ថកិច្ចស្រុកបង្រ្កាបបាន១ករណីណាជូនប្រជាពលរដ្ឋឡើយ។ តើឯណាទៅភូមិ ឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕ ភ្នំដា