ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ម៉ោងប្រហែល ២ យប់ មាន ទូកនេសាទ ប្រភេទអួនអូសបង្គារ១គ្រឿង បានលិចនៅលំហរសមុទ្រ ចម្ងាយប្រហែល៧ គីឡូម៉ែត្រ ខាងត្បូងកោះពស់ លុះ៥ម៉ោងក្រោយ គឺនៅវេលាម៉ោង៧ ព្រឹក ត្រូវបានជួយសង្រ្គោះ ដោយអូប៊័រប្រភេទធំ របស់ក្រុមហ៊ុន GTVC ខណៈជនរងគ្រោះទាំង២នាក់ី កំពុងហែលទឹកតោងជាមួយប៊ីដុងជរ័ នៅខាងត្បូងកោះឫស្សី (ទឹកហូររសាត់ ចម្ងាយប្រហែលជាង១០គីឡូម៉ែត្រពីកន្លែងលិច) ជួយសង្រ្គោះយកមកប្រគល់ឲ្យកម្លាំងជំនាញប្រចាំការ គោលដៅផែទេសចរណ៍ ដេីម្បីសាកសួរព័ត៌មាន បន្ថែម។
ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ៖ ទូកនេសាទរបស់គាត់លិច ដោយសារ ការអូសមងទាក់ជាមួយថ្ម និងគាប់ជួនអាកាសធាតុ មានភ្លៀង ខ្យល់ខ្លាំង ទឹករលកខ្ពស់ វាយគ្រប បណ្តាលឲ្យលិចបាត់តែម្តង។
ជនរងគ្រោះទាំង២នាក់មាន៖ ១.ឈ្មោះ សូន វណ្ណី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនេសាទ (ត្រូវជា ម្ចាស់ទូក) ២.ឈ្មោះ សុន សុធី ភេទប្រុស អាយុ៣៥ឆ្នាំ ជាកម្មករនេសាទ។
ជនរងគ្រោះទាំងពីរ ត្រូវបានជួយសង្គ្រោះ រួចជីវិត ដោយសារអូប៊័រ ដឹកភ្ញៀវទេសចរណ៍ របស់ក្រុមហ៊ុនGTVC។
សម្ភារ:ខូចខាតរួមមាន៖ ទូកឈេីពណ៌ខៀវ ម៉ាស៊ីនគោយន្កកម្លាំង៤២សេះ១គ្រឿង លិចបាត់ទាំងស្រុង, អួនអូសបង្គាចំនួន៣ កំផ្លេ វិទ្យុទាក់ទង១គ្រឿង ឧបករណ៍មើលផ្លូវ មើលបាតសមុទ្រ ហៅថា ដាវ១គ្រឿង និងទូរស័ព្ទ១គ្រឿង ៕ ឆ្លាម សមុទ្រ