ភ្នំពេញ៖ កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៧ ស្រាបៀរថៃហ្គ័រ (Tiger Beer) បានរៀបចំកម្មវិធីប្រគល់រង្វាន់ជ័យមង្គលលើកទី១ដើម្បីផ្តល់ជូន គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវ ស្រាបៀរថៃហ្គ័រ ក្នុងកម្មពិធីអាពាហ៍ពិពាហ៍ក្នុងឆ្នាំ២០១៧ នេះ ។ កម្មវិធីពិសេសត្រូវបានធ្វើឡើងនៅទីតាំងរោងចក្រផលិតស្រាបៀរកម្ពុជា (CBL) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ក្រុមការងារស្រាបៀរថៃហ្គ័រ គូស្វាមីភរិយា ១១ គូ និងអ្នកសារព័ត៌មានជាច្រើន។
រង្វាន់ជ័យមង្គលលើកទីមួយដែលស្រាបៀរថៃហ្គ័រប្រគល់ជូនដល់ស្វាមីភរិយាថ្មីចំនួន ១១ គូដែលបានឈ្នះពីកម្មវិធីចាប់រង្វាន់កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៧ នៅស្ថានីយទូរទស្សន៍ PNN រួមមានរង្វាន់ iPhone 7 ចំនួនបីរង្វាន់ ទូរទស្សន៍ Smart TV ចំនួនបីរង្វាន់ និងទូរទឹកកក ចំនួនប្រាំរង្វាន់។
កម្មវិធីប្រគល់រង្វាន់ជ័យមង្គលលើកទីមួយនេះបានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះគូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរថៃហ្គ័រសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។
លោក ញ៉ែម សុជាតិ និងអ្នកស្រី ទី ស្រីនាង ដែលបានឈ្នះរង្វាន់ iPhone7 ពីកម្មពិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរថៃហ្គ័រ ឆ្នាំ២០១៧ បានមានប្រសាសន៍ទាំងក្តីរំភើបរីករាយថា ពួកគាត់ទាំងពីរបានសប្បាយចិត្តខ្លាំងណាស់ដែលបានឈ្នះរង្វាន់ពិសេសនេះ ហើយផ្តាំផ្ញើអ្នកមានបំណងចង់រៀបការ សូមកុំភ្លេចជាវស្រាបៀរថៃហ្គ័រពីព្រោះស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ ជាពិសេសអាចមានឱកាសឈ្នះរង្វាន់ពិសេសជាច្រើនសន្ធឹកសន្ធាប់ទៀតផង។
គួររម្លឹកផងដែរថា ថៃហ្គ័រគឺជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានលក់ច្រើនជាង ៧០ ប្រទេសដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និង ពិភពលោក ហើយជាពិសេសជាស្រាបៀរដែលសក្ត័សមបំផុត សម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗ។ សម្រាប់ឆ្នាំ ២០១៧ នេះ អតិថិជនដែលជាវស្រាបៀរ ថៃហ្គ័រកំប៉ុង ឬ ដប នឹងអាចមានឱកាសឈ្នះរង្វាន់រថយន្ត AUDI Q5 2016ស៊េរីទំនើបថ្មីសន្លាងចំនួន ១ រង្វាន់ រួមជាមួយរង្វាន់ជាច្រើនទៀតដូចជា IPhone 7 ចំនួន ៥ រង្វាន់ ទូរទស្សន៍ Smart TV ចំនួន ៥ រង្វាន់ និងទូរទឹកកក ចំនួន ១០ រង្វាន់។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៧។
ឆ្លុះបញ្ចាំងប្រណិតភាពនៃអាពាហ៍ពិពាហ៍ ជាមួយស្រាបៀរថៃហ្គ័រ ៕ វឌ្ឍនា