ព័ត៌មានទាន់ហេតុការណ៍៖

យកថ្នាំញៀនទៅលក់ក្នុងវត្តត្រូវសមត្ថកិច្ចចាប់វៃខ្នោះ

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅឃាត់ខ្លួន និងដកហូតថ្នាំញៀនមួយចំ​នួន​ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៤ខែមិថុនាឆុនាំ២០១៧​ នៅក្នុងវត្តគោកបញ្ជាន់​ ភូមិចោមចៅ​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះផាន់​ សាកន​ ភេទប្រុស អាយុ១៧ឆ្នាំ​ មុខរបរមិនពិតប្រកដ​ ស្នាក់នៅភូមិជ្រៃកោង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា​ នៅមុនឃាត់ខ្លួនជនសង្ស័យមានប្រជាពលរដ្ឋបានរាយការណ៍សំងាត់ថាមានជនសង្ស័យបានយកថ្នាំញៀនមកចែកចាយនៅក្នុងវត្តអារាមដែលជាកន្លែងគោរពបូជាភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅក៏បានចុះសើបអង្កេតនិងឃើញជនសង្ស័យក៏ហៅឆែកឆេលើដងខ្លួនរកឃើញថ្នាំញៀនចំនួន១៤កញ្ចប់តូចទើបឃាត់ខ្លួនតែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅប៉ុស្តិ៍ដើម្បីសាកសួនិងកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរងចាំចាត់ការបន្ត៕ សុខាសែនជ័យ


ចែករំលែក៖