ខេត្តសៀមរាប៖ ក្រោយពីផ្ទុះរឿងស្រីប្រកាន់ ប្រុសប្រកែក ជុំវិញការចោទប្រកាន់លោកគ្រូពេទ្យ ឈ្មោះ វ៉ាន់ ស៊ុន ហៅ ឆ្លូញ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាបុគ្គលិកមន្ទីរពេទ្យពហុព្យាបាលអង្គសង់តេ ជាមន្ទីរពេទ្យឯកជនមួយ នៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ជាមួយនឹង កញ្ញាឈ្មោះ ទាស៊ីហ្គិច អាយុ២១ឆ្នាំ ដែលបានចូលទៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនេះ ដោយចោតប្រកាន់គ្រូពេទ្យថា បៀតបៀនកេរ្តិ៍ខ្មាស់ ឬ(ប្រទូស្តកេរិ៍្តខ្មាស់) រួចមក ក៏បានលេចលឺតៗគ្នាថា ហាក់បីដូចជាមានអាថ៌កំបាំងអ្វីម្យ៉ាង នៅពីក្រោយរឿងនេះ។
ទន្ទឹមនឹងនោះ ម្ដាយជនជាប់ចោទឈ្មោះ ហ៊ុន ឌីណា អាយុ៤៦ឆ្នាំ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប និងប្រជាពលរដ្ន បានលើកដៃសំពះសុំឲ្យតុលាការខេត្តសៀមរាប កាត់ក្ដីឲ្យយុត្តិធម៌សំរាប់កូនគាត់ផង ព្រមទាំងរៀបរាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ថា កូនរបស់គាត់បានរៀនចប់ថ្នាក់ទី១២ហើយបានប្រឡងយកអាហារូបករណ៍ជាប់ផ្នែកពេទ្យទៅរៀននៅភ្នំពេញអស់រយ:ពេល៣ឆ្នាំ ទើបបានមកធ្វើការក្នុងមន្ទីរពេទ្យឯកជននេះ ស្រាប់តែមានរឿងបែបនេះកើតឡើងចំពោះកូន និងក្រុមគ្រួសាររបស់គាត់ ៗក្រណាស់មិនមានលទ្ធភាពជួយកូនឲ្យរួចផុតពីទុក្ខទោសទាំងនេះបានឡើយ សួម្បីតែផ្ទះរស់នៅសព្វថ្ងៃ ក៏នៅក្នុងផ្ទះរបស់គេដែរ។
ជុំវិញការលើកឡើងពីប្រជាពលរដ្នថា មានភាពមិនប្រក្រតីខ្លះៗរួចមក ភ្នាក់ងារយកព័ត៌មានបានទំនាក់ទំនងតាមទូស័ព្ទទៅ លោក កុយ សៅ ចៅក្រមដែលកាន់រឿងក្ដីនេះ បានឆ្លើយថា លោកពុំបានដឹងទេ ឲ្យសួរទៅអ្នកនាំពាក្យហ្នឹងទៅ ឯលោក យិន ត្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប ប្រាប់ថា រឿងនឹងបានប្រគល់ដល់ដៃចៅក្រមហើយ លោកមិនអាចបំភ្លឺបានទេ។
ចំណែកឯជនរងគ្រោះឈ្មោះ ទា ស៊ីហ្គិច ក៏មិនបានបកស្រាយអ្វីដែរ ដោយសារទូរស័ព្ទតេចូលច្រើនដងហើយមិនមានអ្នកលើក។ ចំណែកឯ លោកវិជ្ជបណ្ឌឹត ប្រចាំការនៅ មន្ទីរពេទ្យពហុព្យាបាលអង្គសង់តេ បានប្រាប់ក្នុងកិច្ចសម្ភាសថា រឿងអាថ៌កំបាំងអ្វីនៅពីក្រោយនោះ លោកមិនបានដឹងទេ ព្រោះរឿងហ្នឹងដល់ប្រព័ន្ធ តុលាការហើយៗផុតពីដៃយើងខ្ញុំយូរហើយ ខាងពេទ្យយើងអត់ដឹងទេ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ន បានលើកឡើងថា ភាពមិនប្រក្រតីនោះ គឺវាហាក់ដូចជាការរៀបចំទុកមុន ព្រោះភស្ដុតាងដែលជនរងគ្រោះមាននោះ មានគ្រប់សព្វទាំងអស់ ម្យ៉ាងទៀតការលេចលឺថា មាន លោកឧកញ៉ាម្នាក់ មកធានាឲ្យ គ្រូពេទ្យនោះ គឺមិនមានការពិតនោះទេ គឺជនជាប់ចោទកំពុងតែនៅក្នុងពន្ធនាគារនៅឡើយ គ្មានការធានានៅក្រៅឃុំនោះឡើយ ៕ ប៊ុនរិទ្ធី