ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ដើរលេងលក់ម៉ូតូសុីចាយអស់លុយ ខឹងម្តាយស្តីបន្ទោសទៅលោតទឹកស្ពានជ្រោយចង្វាប៉ងសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ខឹងម្តាយស្តីបន្ទោសរឿងដើរលេងដាច់យប់២យប់២ថ្ងៃ លក់ម៉ូតូសុីចាយអស់ រត់ទៅលោតទឹកស្ពានជ្រោយចង្វា ប៉ងលោតទឹកសម្លាប់ខ្លួន តែមិនទាន់បានលោតផង ក៏ត្រូវសន្តិសុខស្ពានចាប់ជាប់យកមកណែនាំនៅប៉ុស្តិ៍ជ្រោយចង្វា ។

ហេតុការណ៍នោះ បានភ្ញាក់ផ្អើលកាកពីវេលាម៉ោង៤និង៥នាទីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចស្ពាន ជ្រោយចង្វាថ្មី ស្ថិតក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា ។

យុវជនប៉ុនប៉ងសម្លាប់ខ្លួនមានឈ្មោះអ៊ុក វសនា អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ជនរងគ្រោះមានជំងឺហឺត ជាយូរឆ្នាំមកហើយជនរងគ្រោះមានបងប្អូន៧នាក់ ប្រុស៣ ស្រី៤ រូបគេជាកូនទី៧ ហើយមាន​ឪពុកឈ្មោះ អ៊ុត សៅ អាយុ៥៨ឆ្នាំ ម្តាយឈ្មោះមាន ណារី អ្នកទាំងអស់គ្នាស្នាក់នៅផ្ទះភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

យុវជនខាងលើបានអោយដឹងថា ខ្លួនបានចេញពីផ្ទះជិះម៉ូតូម៉ាកធូដេមួយគ្រឿងយកទៅដើរលេងជាមួយមិត្តភក្តិរយះពេល២យប់២ថ្ងៃទើបចូលផ្ទះវិញ ដោយយកម៉ូតូលក់សុីចាយអស់ពេល​ឪពុកម្តាយស្តីបន្ទោស ក៏មានចិត្តខឹង ហើយថា ម្តាយស្រឡាញ់កូនមិនស្មើគ្នាហើយដើរមកលើស្ពានជ្រោយចង្វាថ្មី បម្រុងលោតទឹកក៏ត្រូវគេឃាត់ខ្លួន និងហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យកាលម៉ែត៕ ជ្រោយពេជ្រ


ចែករំលែក៖