ព័ត៌មានទាន់ហេតុការណ៍៖

ស្ថាប័នកំពូលរបស់អាមេរិកជំរុញឲ្យប្រធានាធិបតីពន្លឿនការដាក់មីស៊ីលការពារនៅកូរ៉េខាងត្បូង

ចែករំលែក៖

ស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ​ពិសេសក្រោយការស្លាប់និស្សិតអាមេរិក ធ្វើឲ្យអាមេរិកត្រៀមលក្ខណៈវាយប្រហារទៅលើកូរ៉េខាងជើង។ ប៉ុន្តែការវាយប្រហារនោះ អាចនឹងកើតឡើងក្រោយពេលដែលអាមេរិក ដាក់ពង្រាយប្រព័ន្ធមីស៊ីការពាររួចរាល់ ។ ស្ថានភាពនៅឧបទ្វីបកូរ៉េអាចនឹងប្រែប្រួល អាមេរិកអាចវាយប្រហារទៅលើប្រទេសនេះ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ថា នៅពេលនេះ សហរដ្ឋអាមេរិកបានដាក់ពង្រាយប្រព័ន្ធខែលការពារគ្រាប់មីស៊ីលបានចំនួន ៦គ្រឿងហើយ នៅសល់ចំនួន ៤គ្រឿងទៀត ដែលកំពុងមានការសម្រេចផ្អាកដំណើរការដំឡើងពីប្រទេសកូរ៉េខាងត្បូង យ៉ាងណាមិញចំណុចដ៏សំខាន់នេះ នឹងត្រូវបានលាតត្រដាងក្រោយជំនួបកំពូលរវាងថ្នាក់ដឹកនាំទាំងពីរ។

បច្ចុប្បន្នព្រឹទ្ធសភាសហរដ្ឋអាមេរិកបានជំរុញឲ្យលោកប្រធានាធិបតីដូណាល់ ត្រាំប្រើប្រាស់កិច្ចប្រជុំកំពូលជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជេអ៊ីន ដែលនឹងធ្វើឡើងក្នុងពេលខាងមុខនេះ ពិភាក្សា និងពន្លឿនការដាក់ពង្រាយប្រព័ន្ធខែលការពារគ្រាប់មីស៊ីលអាមេរិក (THAAD) ។

សមាជិកព្រឹទ្ធសភាអាមេរិកចំនួន ១៨រូប បានធ្វើសំណើរួមគ្នាមួយទៅកាន់លោកប្រធានាធិបតីដូណាល់ ត្រាំហើយសំណើនោះដែរ ធ្វើឡើងបន្ទាប់ពីក្រុមព្រឹទ្ធសភាមួយក្រុមដែលមានសមាជិកចំនួន ១៩រូប បានណែនាំពាក់ព័ន្ធនឹងដំណោះស្រាយមួយដើម្បីជាការសាទរដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន និងដោយមានការចាប់អារម្មណ៍ខ្ពស់ ជុំវិញកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំទាំងពីរ៕ ម៉ែវ សាធី

FILE – In this April 27, 2017, file photo, U.S. Army soldiers install their missile defense system called Terminal High-Altitude Area Defense, or THAAD, at a golf course in Seongju, South Korea. America’s top Pacific commander is confident in the ability of a contentious U.S. missile defense system soon to operate in South Korea to shoot down North Korean missiles. (Shon Hyung-joo/Yonhap via AP, File)


ចែករំលែក៖