ព័ត៌មានទាន់ហេតុការណ៍៖

ឈើគ្រញូងបង្ក្រាបបានហើយដុតកម្ទេចចោលនៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងវរៈព្រំដែនលេខ ៥០១ ៥០៨ និង៨២៥ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្នបាលថ្មដា បង្រ្កាបរថយន្តកែច្នៃដឹកឈើប្រភេទប្រណីតគ្រញូង បានដុតកម្ទេចចោលនូវវត្ថុតាងឈើគ្រញូង។

ប្រតិបត្តិការខាងលើអនុអនុវត្តន៍ឡើងកាលពីវេលាម៉ោង១ និង៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចចំកាកៅស៊ូលោកតា ៥០១ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់(ព្រំដែនកម្ពុជា.ថៃ)។

ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋថ្មដាដែលបានចូលរួមក្នុងកិច្ចប្រតិបត្តិការបានឲ្យថា កម្លាំងប្រដាប់អាវុធវរៈការពារព្រំដែនកម្ពុជា.ថៃ លេខ ៥០១ ៥០៨ និង៨២៥ រថយន្តកែច្នៃដឹកឈើប្រភេទប្រណិតគ្រញូងត្រូវបានបង្រ្កាប បើកបរដោយឈ្មោះ រត្ន ឆឿក ភេទប្រុស អាយុ ៤៦ឆ្នាំ(រត់គេចខ្លួន) ហើយវត្ថុតាងឈើប្រភេទប្រណិត(គ្រញូង)មានចំនួន ១២០ដុំ ស្មើរនឹងចំនួន ២២៤៨គីឡូក្រាម។

ប្រភពព័ត៌មានខាងលើបន្តថា វត្ថុតាងឈើប្រភេទប្រណិតក្រញូវទាំងអស់ ត្រូវបានថ្នាក់ដឹកនាំកម្លាំងវរៈការពារព្រំដែន មូលមត្តិគ្នាសម្រេចដុតកម្ទេចចោលនៅល្ងាចថ្ងៃដដែល ត្រង់ចំណុចទល់មុខមណ្ឌលសុខភាពឃុំថ្មដា ស្ថិតក្នុងភូមិ.ឃុំកើតហេតុខាងលើ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ចំណែកវត្ថុតាងរថយន្តកែច្នៃរក្សាទុកនៅវរៈការពារព្រំដែនលេខ ៥០១ ដើម្បីបន្តនីតិវិធី។

ករណីខាងលើនេះ៖ មានមតិប្រជាពលរដ្ឋរិះគន់ច្រើនគួរសម ឃើញសកម្មភាពក្រុមកងកម្លាំងប្រដាប់អាវុធទាំងនោះធ្វើដូចជាសាហាវពេក គេមិនដឹងពួកគាត់ច្បាប់មកពីណានោះទេ ទើបសម្រេចដុតកម្ទេចវត្ថុតាងចោលបែបនេះ ខណៈគេសង្កេតប្រជាពលរដ្ឋលួចចូលដីថៃយ៉ាងនាធិបតេយ ដើម្បីលួចកាប់ឈើគ្រញូងហើយក៍មានការចាប់ខ្លួន និងសម្លាប់ជាបន្តបន្ទាប់ពីសំណាក់សមត្តកិច្ចថៃផងដែរនាកន្លងមក ប៉ុន្តែអ្វីដែលគួរឲ្យស្តាយនោះគឺឈើគ្រញូងត្រូវបានដុតកម្ទេច មុិចក៍គេមិនប្រើមធ្យោបាយដោះដូរដើម្បីចំណេញប្រាក់វិញទៅ? ហើយម្យាងទៀតគេចាំមើលការអនុវត្តលើជនបើកបររថយន្តកែច្នៃដឹកឈើគ្រញូងយ៉ាងណា?៕ បឹុម ពិន


ចែករំលែក៖