ភ្នំពេញៈ ប៉ុន្មានថ្ងៃមកនេះម្ចាស់អាក់ខុនហ្វេសប៊ុកម្នាក់បានបង្ហាញរូបភាពអ្នកសុំទាននៅស្តុប អតីតរោងភាពយន្តចេនឡា ដែលមើលឃើញពីភាពមិនសមរម្យរបស់មនុស្សចាស់ជាឪពុក ម្តាយកុមារអាយុក្រោម១០ឆ្នាំបានកេងប្រវ័ញ្ចកម្លាំងពលកម្មកូនខ្លួនឯងឲ្យដើរសុំទានតាមផ្លូវសាធារណៈធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់រាជធានីភ្នំពេញ។ ក្នុងរូបភាពនោះបានបង្ហាញកុមារា កុមារីអាយុក្រោមអាយុ១០ឆ្នាំ ពប្អូនដក់នឹងថ្នក់ក្រមារដើរសុំលុយពីអ្នកជិះរថយន្ត ម៉ូតូ ឈប់ នៅតាមភ្លើងស្តុប រួចយកលុយទៅប្រគល់ឲ្យម្តាយ និងឪពុកដែលសម្ងំលាក់ខ្លួនអង្គុយក្រោម ម្លប់ដើមឈើយ៉ាងត្រជាក់ចិត្ត ដោយមិនគិតកូនរបស់ខ្លួនបែកញើសគឃៀដើរសមទានគេ នោះឡើយ ។
តាមរយៈការបង្ហោះរូបភាពតាមហ្វេសប៊ុកមួយនេះ បានធ្វើឲ្យអាជ្ញាធររាជធានីភ្នំពេញ ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទង្វើកេងប្រវ័ញ្ចលើពលកម្មកុមារ ទើបនៅវេលាម៉ោង២រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលដឹកនាំដោយ លោកវរសេនីយ៍ត្រី ផាត់ ផល្លា នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះទៅឃាត់ ខ្លួនអ្នកសុំទានស្រ្តីចំណាស់៤នាក់ ក្មេងៗ ៨នាក់ នៅ ចំណុចសួនច្បារផ្សារដើមគ តាមបណ្ដោយមហាវិថីម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោកយកទៅសួរនាំ។ការឃាត់ខ្លួននេះមាន ស្រ្តីចំណាស់ទាំង៤នាក់ ទី១ ឈ្មោះ សម ម៉ៅ អាយុ៣៤ឆ្នាំ ស្នាក់នៅផ្សារនាគមាស មុខរបរមិនពិតប្រាកដ។ ទី២ ឈ្មោះ ម៉ៅ អ៊ុក អាយុ៤៦ឆ្នាំ ស្នាក់នៅស្នាក់នៅផ្សារដើមគរ មុខរបរមិនពិតប្រាកដ។ ទី៣ ឈ្មោះ តីស្រីអូន អាយុ២៣ឆ្នាំ ស្នាក់នៅផ្សារដើមគរ មុខរបរមិនពិតប្រាកដ។ ទី៤ ឈ្មោះ សម គុណ អាយុ៤៣ឆ្នាំ ស្នាក់នៅផ្សារដើមគ មុខរបរមិនពិតប្រាកដ។ ស្រ្តីទាំង៤នាក់ខាងលើនេះ ជាអ្នកស្គាល់គ្នា និងមានផ្ទះជិតគ្នា មានស្រុកកំណើត ភូមិស្អាងស្រែ ឃុំស្អាង ស្រុកស្អាង ខេត្តកណ្ដាល។ រីឯ ក្មេងអ្នកសុំទានទាំង៨នាក់ សមត្ថកិច្ចមិនទាន់បង្ហាញឈ្មោះឲ្យដឹងនៅឡើយ ។
បើតាមសម្ដីកុមារី ខេ ម៉ា អាយុ៧ឆ្នាំ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ រូបខ្លួន និងប្អូនតូចម្នាក់ទៀត ត្រូវបានម្ដាយនាំមកឲ្យដើរសុំទាននៅចំណុចសួនច្បារផ្សារដើមគនេះដោយមិនបានចូលរៀនទេ។កុមារីរូបនេះបានបញ្ជាក់ថា ក្នុងមួយថ្ងៃ ដើរសុំបាន៣ទៅ៤ម៉ឺនហើយលុយនេះយកទៅឲ្យ ម្តាយ គ្រាន់ទុកទិញទឹកដោះគោឲ្យប្អូន និងទិញម្ហូបអាហារហូបរាល់ថ្ងៃ។
ចំណែកស្រ្តីចំណាស់ ឈ្មោះ សម គុណ អាយុ៤៣ឆ្នាំ បានឲ្យដឹងថា ខ្លួនគាត់មានជំងឺប្រចាំកាយធ្វើការរកស៊ីមិនកើតទេ ដូច្នេះគ្មានជម្រើសក៏បាននាំកូនមកដើរលក់ផ្កា និងសុំទាន នៅចំណុចសួនច្បារផ្សារដើមគនេះ។
យ៉ាងណាមន្រី្តនគរបាលនៃការិយាល័យប្រឆាំងការជួញដូមនុស្ស និងការពារអនីតិជនរាជធានីបានឲ្យដឹងថា ក្រោយពីធ្វើការសួរនាំស្រ្តីចំណាស់ទាំង៤នាក់នេះរួចពួកគាត់ត្រូវបញ្ជូនទៅមន្ទីរសង្គមកិច្ច រាជាធានីដើម្បីធើ្វការអប់រំ និងក្មេងៗ ទាំង៨នាក់ត្រូវ បញ្ជូនទៅអង្គការមេត្រីភាពអន្តរជាតិជាអ្នកថែរក្សា និងរៀនសូត្រយកចំណេះដឹងនៅទីនោះ៕ ប្រាថ្នា