ក្រុមហ៊ុន Samsung បានដាក់បង្ហាញ Notebook 9 Pro ជា Laptop ដំបូងរបស់ខ្លួនដែលមានភ្ជាប់ប៊ុិច S Pen ។ ការប្រកាសនៅ Computex កាលពីខែមុន Notebook 9 Pro មានលក្ខណៈពិសេសមួយដែលមានទំហំ 360 ដឺក្រេដែលអនុញ្ញាតឱ្យវាធ្វើជា Laptop និង Tablet ។ វាមានទំហំ 13,3 អ៊ីញនិង 15 អ៊ីញ ហើយម៉ូដែលទាំងពីរនេះមានបំពាក់នូវ CPU Intel Core i7 ជំនាន់ទី 7 SSDs 256GB និងរន្ធ USB-C ។
ចំពោះម៉ូដែលទំហំ 13,3 អ៊ីញមានតំលៃ $1,099 ដែលមាន RAM ទំហំ 8GB រីឯម៉ូដែលទំហំ 15 អ៊ីញមានតំលៃ $1,299 មាន RAM ទំហំ 16GB ។ អ្នកក៏នឹងរកឃើញរន្ធ USB 3.0 ចំនួនពីរ, រន្ធ HDMI, រន្ធដោតកាត microSD និងកាមេរ៉ា Windows Hello នៅលើ Laptop ។ អ្នកអាចរកទិញ Samsung Notebook 9 Pro ពី Best Buy លើបណ្តាញអនឡាញនិងនៅក្នុងហាងនាពេលបច្ចុប្បន្ននេះ ៕ ហេង លក្ខិណា