កាសែតអាល្លឺម៉ង់ The Bild បានអះអាងថាមានករណីពុករលួយក្នុងការជួយប្រទេស កាតាឲ្យទទួលបានជោគជ័យធ្វើជាម្ចាស់ផ្ទះការប្រកួតWorld Cupឆ្នាំ ២០២២។
កាសែតខាងលើបានឲ្យដឹងថា ទឹកប្រាក់ចំនួន២លានដុល្លារអាមេរិកត្រូវបានផ្តល់ទៅឲ្យ កូនស្រីវ័យ១០ឆ្នាំរបស់មន្ត្រីFIFAម្នាក់។
របាយការណ៍ចំនួន៤២ទំព័រធ្វើឲ្យមន្រ្តីស៊ើបអង្កេតឯករាជ្យ របស់FIFA បានចេញផ្សាយកាលពីឆ្នាំ២០១៤ ដោយបញ្ជាក់ច្បាស់ថា ពុំមានរឿងពុករលួយអ្វីចំពោះ ការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរបស់កាតានោះឡើយ។ ប៉ុន្តែកាសែតThe Bildនឹងចេញរបាយការណ៍ចំនួន៤០៣ទំព័រពាក់ព័ន្ធនឹងរឿងពុករលួយនោះ។
កាសែតដដែលនេះក៏បានអះអាងបន្ថែមថា សមាជិកប្រតិបត្តិ៣រូបរបស់ FIFA បានធ្វើដំណើរទៅចូលរួមពិធីជប់លៀងមួយក្នុងទីក្រុងRioប្រទេសប្រេស៊ីលដោយជិះយន្តហោះរបស់សហព័ន្ធបាល់ទាត់កាតា មុនពេលបោះឆ្នោតជ្រើសរើសម្ចាស់ផ្ទះWorld Cup ឆ្នាំ២០១៨ និងឆ្នាំ២០២២ ៕ ដេវីត