ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកយល់ព្រមលក់អាវុធមានតម្លៃជាង១,៤២ពាន់លានដុល្លារឲ្យកោះតៃវ៉ាន់

ចែករំលែក៖

ក្រសួងការបរទេសអាមេរិកបានសម្រេចលក់អាវុធមានតម្លៃដល់ទៅ១,៤២ពាន់ លានដុល្លារ ឲ្យទៅកោះតៃវ៉ាន់ បង្កឲ្យខឹងសម្បាយ៉ាងខ្លាំងពីរដ្ឋាភិបាលទីក្រុងប៉េកាំង។

សារព័ត៌មាន New York Times បាន ផ្សាយថាការសម្រេចខាងលើបានអនុម័តកាលពីថ្ងៃទី២៩ ខែមិថុនា ជាសញ្ញាមួយ បង្ហាញឲ្យឃើញថា រដ្ឋាភិបាលរបស់ប្រធា នាធិបតី ដូណាល់ ត្រាំ បានអនុវត្តគោល នយោបាយតឹងតែងជាមួយទីក្រុងប៉េកាំង។

សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Heather Nauert បញ្ជាក់ថា ការសម្រេចខាងលើត្រូវបានបញ្ជូនទៅកាន់ សភាអាមេរិកដើម្បីអនុម័តសម្រេចចុងក្រោយ។ កិច្ចព្រមព្រៀងនោះមានតម្លៃ ១,៤២ពាន់លានដុល្លារ។

លោកស្រី Heather Nauert បញ្ជាក់ ទៀតថា កិច្ចព្រមព្រៀងនោះបានបង្ហាញពីការគាំទ្ររបស់អាមេរិកទៅលើកោះតៃវ៉ាន់ ក្នុងការការពារខ្លួន។ ការលក់អាវុធនោះ មិនមានន័យថា បានផ្លាស់ប្តូរគោលនយោ បាយ «ចិនតែមួយ» ដែលអាមេរិកបានព្រម ព្រៀងនោះឡើយ។

តាមការប្រកាសរបស់ក្រសួងការ បរទេសអាមេរិកបញ្ជាក់ថា កិច្ចព្រមព្រៀង ខាងលើរួមមាន ការជួយហ្វឹកហាត់ និង ផ្តល់បច្ចេកវិទ្យាគ្រប់គ្រងប្រព័ន្ធរ៉ាដាប្រកាស អាសន្ន និងកាំជ្រួចមីស៊ីលជាដើម។

កិច្ចព្រមព្រៀងថ្មីជាសញ្ញាមួយបង្ហាញ ឲ្យឃើញថា ទំនាក់ទំនងស្និទ្ធស្នាលរវាង ប្រធានាធិបតី ដូណាល់ ត្រាំ នឹងលោក ស៊ី ជីនពីង ត្រូវបានបញ្ចប់។ កន្លងមកប្រធានា ធិបតីអាមេរិក មិនបានអនុវត្តគោលនយោបាយតឹងតែងជាមួយទីក្រុងប៉េកាំង ដោយសង្ឃឹមថាចិនអាចដាក់គំនាបទៅលើកូរ៉េខាងជើងឲ្យបោះបង់កម្មវិធីបរមាណូ។ ប៉ុន្តែការខិតខំរបស់ចិនមិនមានប្រសិទ្ធ ភាពឡើយ។

កិច្ចព្រមព្រៀងលក់អាវុធទៅឲ្យកោះតៃវ៉ាន់គឺជាលើកទី១ចាប់តាំងពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចូលកាន់តំណែង។ រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រឆាំងយ៉ាងខ្លាំងទៅលើសកម្មភាពទាំងនោះរបស់ អាមេរិក។ ទីក្រុងប៉េកាំងចាត់ទុកថា នេះជាសកម្មភាពដើរផ្ទុយពីជំនួបកន្លងមក រវាងប្រធានាធិបតីអាមេរិក នឹងប្រធានាធិបតី ចិន កាលពីខែមេសា នៅទីក្រុង Florida។

កិច្ចព្រមព្រៀងលក់អាវុធចុងក្រោយ បំផុតរបស់អតីតប្រធានាធិបតីអាមេរិកគឺនៅខែធ្នូ ឆ្នាំ២០១៥ ដោយមានតម្លៃ ១,៨ ពាន់លានដុល្លារ។ នៅខែធ្នូ ឆ្នាំ២០១៦ លោក អូបាម៉ា ក៏បានសម្រេចផ្អាកលក់ អាវុធមានតម្លៃ១ពាន់លានដុល្លារដល់កោះតៃវ៉ាន់ផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖