ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ឆក់ត្រីក្នុងអូរមិនបានប្រយ័ត្នឆក់ស្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្តរតនគិរី៖ ក្មេងប្រុសម្នាក់ចុះឆក់ត្រីឆក់ស្លាប់ដោយខ្លួនឯងក្នុងអូរក្បែរផ្ទះរបស់ខ្លួន ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី 29 ខែមិថុនា ឆ្នាំ2017 វេលាប្រហែលម៉ោង1និង17 នាទី រសៀល នៅចំនុចអូរកាយ៉ូច ស្ថិតក្នុងភូមិកាឡៃ1 ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី។

បើតាមសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ កាសង ញ៉ាកភេទប្រុស អាយុ15ឆ្នាំ ជនជាតិគ្រឹង មុខរបរសិស្ស មានទីលំនៅភូមិកាឡៃ1 ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី។

មូលហេតុមានការធ្វេសប្រហែសឆក់ត្រីបណ្តាលអោយឆក់ស្លាប់ដោយខ្លួនឯងមិនទាន់បានត្រីអោយពុកម្តាយហូបផង។

ក្រោយពីពិនិត្យធ្វើកោសល្យវិច័យរួច ហើយសមត្ថកិច្ចបានបញ្ជាក់ថា ពិតជាស្លាប់ដោយឆក់ដោយខ្លួនឯងមែន សពក្មេងរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ សាយ ប៉ួច


ចែករំលែក៖