ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Google និងហ្វេសប៊ុក ឈរលំដាប់លេខ២ និងលេខ៣ ដែលជាក្រុមហ៊ុនរកប្រាក់ចំណូលច្រើនជាងគេ

ចែករំលែក៖

 

ក្រុមហ៊ុន (Alphabet Inc ) Google និងក្រុមហ៊ុនបណ្តាញសង្គម ហ្វេសបុក គឺជាក្រុមហ៊ុនដែលមានប្រាក់ចំណូលច្រើនជាងគេបំផុត លំដាប់ទី២ និងទី៣ បន្ទាប់ពីក្រុមហ៊ុន Amazon ជាប់លំដាប់លេខមួយ ជាក្រុមហ៊ុនរកប្រាក់ចំណូលច្រើនជាងគេបំផុតលើពិភពលោក។ ក្រុមហ៊ុនទាំងនោះរកប្រាក់ចំណូលបាន នៅក្នុងវិស័យ អ៊ីនធើណេត ។

ខាងក្រោមនេះជាក្រុមហ៊ុន ចំនួន៥ដែលរកប្រាក់ចំណូលបានច្រើនជាងគេបំផុតនៅលើពិភពលោក៖

១ ក្រុមហ៊ុន Amazon មានទីតាំងនៅអាមេរិក ដោយប្រកបមុខជំនួញ តាមអ៊ីនធើណេត ហើយមានបុគ្គលិករហូតដល់ ២៦៨.៩០៨នាក់ ហើយរកប្រាក់ចំណូលបានរហូតដល់ទៅ១៣៥,៩៩ពាន់លានដុល្លារក្នុងមួយឆ្នាំ។

២ ក្រុមហ៊ុន Alphabet Inc(google) ជាក្រុមហ៊ុនរុករកព័ត៌មានដ៏ធំនៅលើពិភពលោក មានទីតាំងនៅអាមេរិក ។ ក្រុមហ៊ុននេះ មានបុគ្គលិកដល់ទៅ ៦១.៨១៤នាក់ ហើយមានប្រាក់ចំណូលប្រចាំឆ្នាំ មានដល់ទៅ ៩០,២៧ពាន់លានដុល្លារ ។

៣ ក្រុមហ៊ុន បណ្តាញសង្គម ហ្វេសបុក មានទីតំាងនៅអាមេរិក ផ្តល់សេវាកម្មបណ្តាញសង្គម ធំជាងគេ លើពិភពលោក មានបុគ្គលិក១២,៦៩១នាក់ ដោយរកប្រាក់ចំណូលបាន ២៧,៦៤ពាន់លានដុល្លារ ។

៤ ក្រុមហ៊ុន Tencent មានទីតាំងនៅក្នុងប្រទេសចិន បម្រើវិស័យរុករកតាមអ៊ីនធើណេត មានបុគ្គលិក ២៥,៥១៧នាក់ ដោយរកប្រាក់ចំណូលបាន ២១.៩០ពានលានដុល្លារ។

៥ ក្រុមហ៊ុន Alibaba មានទីតាំងនៅក្នុងប្រទេសចិន ធ្វើមុខជំនួញតាមប្រព័ន្ធអ៊ីនធើណេត (លក់ឥវ៉ាន់អនឡាញ) មានបុគ្គលិក២៦.០០០ រកបានប្រាក់ចំណូល ១៥,៦៩ពានលានដុល្លារ៕ ម៉ែវ សាធី


ចែករំលែក៖