ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញដុះស្លែ ឈ្មោះ ជា សិកា ដែលល្បីឈ្មោះខាងបំផ្លាញមច្ឆជាតិនៅឃុំពាមបាង កំពុងបញ្ចេញចារិតក្រអើតក្រទម

ចែករំលែក៖

ខេកំពង់ធំ​៖ ប្រភពពីសមត្ថកិច្ចបានបញ្ជាក់យ៉ាងច្បាស់ ថា​ ឈ្មួញដុះស្លែល្បីខាងបំផ្លាញមច្ឆជាតិ ឈ្មោះ  ជា សិកា​ ជាមេកញ្ចែ្រង ប្រមូលទិញត្រី ពីក្រុមប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើឧបករណ៍នេសាទខុសច្បាប់  នៅក្នុងភូមិបាឡង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ​ ដោយសារ តែមន្រ្ដី ជំនាញ បើកដៃឲ្យឈ្មួញដុះស្លែរូបនេះ ធ្វើអ្វីបានតាមទំនើងចិត្ត ដោយមិនដឹងខ្លួនថាខ្លួ ន​ជាឧក្រិដ្នជនបំផ្លាញមច្ឆជាតិនោះទេហើយក៏ជាមេក្លោង នៃការប្រព្រឹត្តបទល្មើសនេសាទ​នៅក្នុងក្រុមរបស់ខ្លួន ដែរ។

ឧក្រិដ្ឋជនបំផ្លាញមច្ឆជាតិរូបនេះ បាន ជេរបញ្ចោ អ្នកសារពត័មាន ទាំងកម្រោលចូល ដោយពុំដឹងថាខ្លួនជាដើមហេតុដែលធ្វើឲ្យកើតបទល្មើសនេសាទ ប្រើប្រាស់ឧបករណ៍ទាំងអស់នោះឡើយ  ជាក់ស្ដែង តាមសេចក្ដីរាយការណ៍បានបញ្ចាក់យ៉ាងច្បាស់ថា នៅក្នុងភូមិ បាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ត្រង់នៅចំណុច អន្លង់ធំ ទឹកថ្លា កំពង់ទេះ រលាំទ្រុង  ជាពិសេសនៅតាមមាត់ទន្លេកន្លែង លោក ហ៊ុក មុន នាយរងសង្កាត់ ពាមបាង និងជាកន្លែង លោក ជា សិកាមេកញ្ចែង បាន ឲ្យក្រុម កូនចៅរបស់ខ្លួន នេសាទ សាច់ក្រហម ពេញមាត់ទន្លេ  គ្រប់រូបភាព  មានទាំងឆក់ត្រី  អួន សាច់ក្រហម លប  យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ ដោយពុំខ្លាចញញើត មន្រ្ដីជំនាញនៅទីនោះឡើយ ។

លោក យ៉ាន វិសាក នាយផ្នែករដ្នបាលជលផល  ឆ្លើយក្នុងកិច្ចសម្ភាសន៍ថាគ្នាតិច  កំលាំងតិច បង្រ្កាបមិនអស់   ចំណែក លោក  កន ចាន់ សីហា  នាយសង្កាត់ជលផលស្ទោង ឆ្លើយថា ខ្ញុំនៅឆ្ងាយ ពុំដឹងទេ បើមានក៏មានតិចតួចជៀសមិនរួច   រឿងនេះចាំលោកសួរ  សុខ ប៊ុន ធឿន នាយរងសង្កាត់សិន ។

តែចំពោះ លោក ហួន ផល នាយសង្កាត់ជលផល ពាមបាង មិនអាចសម្ភាសន៍បានទេ ដោយទូរស័ព្ទ ៣ដង់ហើយតែមិនលើកទូរស័ព្ទ  ។ លោក ហុក មុន នាយរងសង្កាត់ជលផល ពាមបាង  បទល្មើសមានពិតមែន តែមិនមាន១០០% នោះទេ  គឺមានប្រជាពលរដ្ន រកតិចតួចដើម្បីចិញ្ចឹឆ្នាំងបាយ  ព្រោះពលរដ្នពឹងផ្អែកលើរបរហ្នឹង ពុំមានដីស្រែចំការអីត្រូវពឹងនោះទេ ៕ ប៊ុន រិទ្ធី


ចែករំលែក៖