ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករក្នុងផ្សារស្ទោងនាំគ្នាតវ៉ាសុំឲ្យអាជ្ញាធរស្រុកបញ្ឈប់ការសាងសងសំណង់រឹងមួយល្វែងពីមុខផ្សារ

ចែករំលែក៖

ខេត្តកំពង់ធំៈកាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្មាំ២០១៧ អាជីវករក្នុងផ្សារស្ទោង ប្រមាណជាង៤០នាក់ តំណាងឲ្យអាជីវករ ជិត២០០នាក់ បាននាំគ្នាតវ៉ា សុំឲ្យអាជ្ញាធរស្រុកស្ទោង បញ្ឈប់ការសាសង់សំណង់រឹងមាំ១កន្លែង មាន៧ល្វែង ដែលកំពុងសាងសង់ចំពីមុខផ្សារ ដោយពួកគាត់បានលើកឡើងថា ការសាសង់បែបនេះ ធ្វើឲ្យប៉ះពាលយ៉ាងខ្លាំងដល់សតិអារម្មណ៍បងប្អូនអាជីវករ ប៉ះពាលបរិស្ថាន អ្វីដែលប៉ះពាលយ៉ាងខ្លាំងនោះគឺ សំណង់នេះបានធ្វើលើប្រឡាយមេ ត្រូវបានគេចាក់លុប ដូច្នេះហើយទើប មានការលិចលង់ផ្សារនេះ។

ខាងអាជីវកបានប្រាប់ក្នុងកិច្ចសម្ភាសន៍ថា ពេលមានភ្លៀងទឹកបានដក់ក្នុងផ្សារ មួយយប់មួយថ្ងៃនៅមិនទាន់ស្រកអស់ទេ ដោយសារគ្មានប្រព័ន្ធលូបង្ហូរទឹកចេញពីក្នុងផ្សារ ចំណែកឯដីប្រឡាយវិញត្រូវបានគេរំកិលយកដីធ្វើកម្មសិទិ្ធ  ហើយដាក់លូតូចៗជំនួសដែលពុំអាចរំដោះទឹកបាន ខុសពីលូចាស់ដែលមានមុខកាត់ ធំៗអាចបង្ហូរទឹកទាន់ពេលវេលា។

ពួកគាត់បានសំណូមពរឲ្យអាជ្ញាធរស្រុកស្ទោង ជួយដោះស្រាយបញ្ហា ៣ចំណុច   ទី១  សុំឲ្យបញ្ឈប់ការសាងសង់សំណង់រឹងដែលនៅពីមុខផ្សារ ធ្វើអឲ្យបាំងផ្សារ  ទី២ សុំឲ្យរៀបចំដាក់ប្រព័ន្ធលូ បង្ហូរទឹកក្នុងផ្សារ និងទី៣  កាយដីចំណីប្រឡាយរំដោះទឹក ដែលមានស្រាប់ឲ្យធំ ។

ខាងអាជ្ញាធរ បានប្រាប់ក្នុងកិច្ចសម្ភាសន៍ថា ផ្សារនេះបានសាងសង់ក្នុងអំឡុងឆ្នាំ1987 រហូតដល់សព្វថ្ងៃផ្សារមានសភាពចាស់ទ្រុឌទ្រោមហើយមិនដែលបានទទួលបានការជួសជុលសាងសង់ថ្មីនោះទេ ដោយសារតែអាជីវករក្នុងផ្សារ  ពួកគាត់មិនអនុញ្ញាត  ម្យ៉ាងផ្សារនេះត្រូវបានទទួលការលិចលង់ជាច្រើនឆ្នាំមកហើយ មិនមែនទើបតែលិចលង់ក្នុងរយះពេលដ៏ខ្លីនៃការសាងសង់សំណង់នេះទេ  ឯអាជីវករចេះតែនាំគ្នាសាងសង់តូបក្នុងផ្សារគ្មានលក្ខណៈស្តង់ដាត្រឹមត្រូវ ខ្លះខ្ពស់ ខ្លះទាបតាមតែចិត្ត ដូច្នេះហើយ បានជាផ្សារនេះពុំមានប្រព័ន្ធលូបង្ហូរទឹក ធ្វើឲ្យទឹកដក់បែបនេះ៕ ប៊ុន រិទ្ធី


ចែករំលែក៖