ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបទីតាំងជល់មាន់ដ៏ធំមួយកន្លែងនៅក្រាំងធ្នង់ ចាប់បានតែអ្នកលេងម្នាក់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ចុះបង្អើលទីតាំងសង្វៀន
បញ្ជល់មាន់ដុះស្លែមួយកន្លែងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ឃាត់ខ្លួនអ្នក
ញៀនល្បែងខាងលើបានម្នាក់ ក្នុងចំណោមបក្ខពួកច្រើននាក់និងអាគគ៥ក្បាល
ជញ្ជើងថ្លឹងមួយនិងសម្ភារះពាក់ព័ន្ធមួយចំនួនកាលពីម៉ោង២និង៣០នាទីរសៀល
ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧។

ជនសង្ស័យអ្នកលេងល្បែងខាងលើដែលបានឃាត់ខ្លួននោះ ឈ្មោះ សឹង ហេន អាយុ៥៣ឆ្នាំស្នាក់នៅភូមិសែនសុខទី២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប្រភពពត៌មានពីសមត្ថកិច្ចបាននិយាយថា÷ មានប្រជាពលរដ្ឋល្អបានរាយការណ៍
មកសមត្ថកិច្ចថាទីតាំងខាងលើប្រមូលផ្តុំដោយអ្នកលេងល្បែង(ជល់មាន់)និង បាញ់អាប៉ោង ជុំគ្នាលេងមិនថាព្រឹកឫក៍ថ្ងៃឡើយ ទើបកម្លាំងនគរបាលព្រហ្មទណ្ឌ
ខណ្ឌ បានដឹកនាំកម្លាំងចុះបង្ក្រាបជាក់ស្តែង ឃាត់បានក្រុមខាងលើបានម្នាក់និង
មាន់៥ក្បាលជញ្ជើងថ្លឹងមាន់មួយ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។

លោកយឹម ដាវុធ នាយផ្នែកព្រហ្មទណ្ឌខណ្ឌបានអោយដឹងថា÷ក្នុងការចុះបង្ក្រាបក្រុមអ្នកលេងល្បែងជល់មាន់ថា ក្រុមញៀនល្បែងខាងលើបានប្រមូលផ្តុំគ្នាលេងនៅកណ្តាលវាលធំល្វឹង ល្វើយពេលដែលកម្លាំងសមត្ថកិច្ចសំរុកចូលធ្វើអោយ
ក្រុមលេងល្បែងខាងលើមើលឃើញហើយនាំគ្នារត់គេចអស់ពិបាកតាមចាប់។

បច្ចុប្បន្នបុរសញៀនល្បែងជល់មាន់ខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្នដើម្បីធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕ តុង សីហា


ចែករំលែក៖