ព័ត៌មានទាន់ហេតុការណ៍៖

ក្រឡេកមេីលសកម្មភាពដឹកឈើនៅស្រុកអណ្តូងមាសដូចក្បួនគេហែកឋិន

ចែករំលែក៖

ខេត្តរតនគិរីៈ នាយផ្នែករដ្ឋបាព្រៃឈើបរកែវរងការរិះគន់ថា បានត្រូវរ៉ូវជាមួយក្រុមឈ្មួញមួយចំនួននៅខេត្តរតនគិរីដែលប្រកបរបររកសុីដឹកឈើខុសបច្បាប់នៅតាមព្រំដែនវៀតណាម។

ប៉ុន្ដែរឿងនេះ លោកឡេង យុគ នាយផ្នែករដ្ឋបាលបរកែវ បានប្រាប់អ្នកយកព័ត៌មានថា ប្រជាពលរដ្ឋរកសុីដឹកឈើបន្ដិចបន្ដួច លោកមិនអាចបង្រ្កាបតាមច្បាប់បានទេ ពីព្រោះ ឲ្យតែចាប់គាត់ៗលើកគ្នាទាំងភូមិមកព័ទ្ធលោកមិនខាន។

បើនិយាយរបៀបនេះ គឺលោកអសមត្ថភាពហើយ
នៅខេត្ដរតនគិរីបច្ចុប្បន្ននេះ ទីផ្សារឈើប្រណីតហាក់បានកម្រេីកឡើងវិញនៅគ្រប់ទីកន្លែង ជាពិសេសនៅតាមច្រករបៀងឃុំញ៉ាង ក្នុងស្រុកអណ្ដូងមាស និងនៅច្រកទ្វារអន្ដរជាតិស្រុកអូរយ៉ាដាវ។

ប្រភពបានឱ្យដឹងថា ក្រុមឈ្មួញដែលរកសុីដឹកឈើមិនស្របច្បាប់ជាច្រើនក្រុមនៅរតនគិរីភាគច្រើនជាបងប្អូនមន្រ្ដីក្នុងខេត្តនោះ បានប្រើរូបភាពដោយយកប្រពន្ធកូន និងសាច់ញាតិរបស់ខ្លួនដើម្បីឱ្យធ្វើសកម្មភាពក្នុងការដឹកជញ្ជូនឈើខុសច្បាប់ពីតាមបណ្ដាលស្រុកនានាដើម្បីលក់ធ្វើអាជីវកម្ម។

ប្រភពបានឱ្យដឹងទៀតថា ដោយ
មានការប្រើប្រាស់អំណាចប្រដាប់អាវុធយកមកធ្វេីអាជីវកម្មមិនស្របច្បាប់នោះហើយ ទើបធ្វើឱ្យសមត្ថកិច្ចពាក់ព័ន្ធនៅខេត្ដនេះ បង្ខំចិត្តក្បត់នឹងកាតព្វកិច្ចរបស់ខ្លួន គឺមិនបង្រ្កាបរាល់ការដឹកឈើនោះឡើយ ហើយសមត្ថកិច្ចខ្លះបានងាកទៅនិយាយពីសេវាក្រោមតុវិញ។

ជាក់ស្តែងកាលពីថ្ងៃទី១ ខែកក្កដាឆ្នាំ២០១៧ មានឈ្មួញជាច្រើនក្រុមបានដឹកឈើតាមម៉ូតូរាប់រយគ្រឿងយកទៅលក់នៅចំណុចដូចខាងលើយ៉ាងអនាធិបតេយ្យផុត ចំណែកសមត្ថកិច្ច
ពាក់ព័ន្ធនៅតាមដងផ្លូវត្រៀប
ត្រានៅមិនទាន់បានទប់ស្កាត់ឬបង្ក្រាបនៅឡើយទេ។

ពាក់ព័ន្ធក្នុងរឿងនេះ លោកឡេង យុគនាយផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកបរកែវ អូរយ៉ាដាវ និងស្រុកអណ្ដូងមាសកាលពីថ្ងៃទី១
ខែកក្កដា ឆ្នាំ២០១៧ បានប្រាប់ភ្នាក់ងារនគរវត្ដឱ្យដឹងតាមទូរស័ព្ទថា ការដឹកជញ្ជូនឈើតាមម៉ូតូរបស់ប្រជាពលរដ្ឋទៅលក់នៅតាមចំណុចដូចខាងលើនោះមិនអាចបង្រ្កាបតាមច្បាប់បានទេ។

លោកនាយផ្នែកបានរដ្ឋបាលព្រៃឈើបរកែវបានឱ្យដឹងទៀតថា កន្លងមកធ្លាប់នាំកម្លាំងចុះទៅបង្ក្រាបរាល់ការដឹកជញ្ជូនឈើរបស់ប្រជាពលរដ្ឋនោះដែរ ប៉ុន្ដែកាលណោះ ប្រជាពលរដ្ឋបានកេណ្ឌគ្នាជាច្រើននាក់មកបម្រុងបះបោរលើសមត្ថកិច្ចវិញ។

ប៉ុន្ដែការដែលសមត្ថកិច្ចមិនបង្ក្រាបក្រុមឈ្មួញរកសុីឈើខុសច្បាប់ទាំងនោះ ផ្ដើមឱ្យមានការសង្ស័យថា សមត្ថកិច្ចពាក់ព័ន្ធមួយចំនួននៅខេត្ដនេះបានទទួលប្រាក់ពីក្រុមឈ្មួញទុច្ចរិតនោះរួចទៅហើយ ៕ សាយ ប៉ូច


ចែករំលែក៖