ព័ត៌មានទាន់ហេតុការណ៍៖

តូយូតាកាមរីឆ្លាមបុកម៉ូតូស្លាប់ម្នាក់ភ្លាមៗនៅលើកំណាត់ផ្លូវជាតិលេខ ៥

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយរថយន្តម៉ាក តូយូតាកាមរីឆ្លាម បុកម៉ូតូម៉ាក ហុងដាឌ្រីម ខ្ទេច និងស្លាប់អ្នកបើកបរម្នាក់ភ្លាមៗនៅលើកំណាត់ផ្លូវជាតិលេខ ៥ ខណៈកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នា។

ហេតុការណ៍ដ៍រន្ធត់ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១២ និង០៨នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០០-២០១ ស្ថិតក្នុងភូមិក្តីស្នល់ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី នាង វុធ អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា នៅម៉ោងខាងលើមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ ១ រវាងរថយន្តម៉ាក តូយូតាកាមរីឆ្លាម ចង្កូតឆ្វេង ពណ៏ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2K 4211 ធ្វើដំណើរលើកំណាត់ផ្លូវជាត់លេខ ៥ ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានបុកម៉ូតូ ១គ្រឿងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតរថយន្ត.ម៉ូតូ និងស្លាប់មនុស្សម្នាក់ភ្លាមៗនៅនឹងកន្លែង។

លោក វរសេនីយ៍ត្រីបន្តថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ វិត វឿន ភេទប្រុស អាយុ ២១ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិបឹងប្រីយ៍ ត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1l 9857 ធ្វើដំណើរក្នុងទិសដៅពីទៅកើតឆ្ពោះទៅទិសខាងលិច(បញ្ច្រាស់ទិសគ្នា)។

លោក វរសេនីយ៍ត្រី នាង វុធ អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានបន្តទៀតថា អ្នកបើកបររថយន្តម៉ាក តូយូតាកាមរីឆ្លាម ចង្កូតឆ្វេង ពណ៏ប្រផេះ បាន(រត់គេចខ្លួន) ចំណែកសាកសពបានធ្វើកំណាត់ហេតុប្រគល់ជូនសាច់ញាតិក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងតាមនីតិវិធីប្រពៃណីខ្មែរ ដោយឡែក៖ វត្ថុតាងរថយន្ត និងម៉ូតូ មន្រ្តីជំនាញបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីរងចាំធ្វើការវាសវែង និងដោះស្រាយគ្នាតាមនីតិវិធីជាក្រោយ៕ ប៉ឹម ពិន


ចែករំលែក៖