ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋជិត៥០០នាក់ផ្ទុះការតវ៉ា បន្ទាប់ពីការបិទច្រករបៀងរបស់យោធាសឹករងស្រុកម៉ាឡៃមិនបានជូនដំណឹងពលរដ្ឋជាមុន

ចែករំលែក៖

ប៉ោយប៉ែតៈ ប្រជាពលរដ្ឋម្នាក់រងរបួសស្រាល និងរហែកអាវក្នុងចំណោមពលរដ្ឋប្រមាណជា៥០០នាក់ ដែលចូលទៅប្រកបការងារនៅប្រទេសថៃព្រឹក វិលវិញល្ងាចបានផ្ទុះការតវ៉ាជាមួយយោធាសឹករងស្រុកម៉ាឡៃ បន្ទាប់ពីការបិទច្រករបៀងគ្មានការជូនដំណឹងជាមុន កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចច្រករបៀងបឹងបេងឋិតក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

បើតាមការឲ្យដឹងពីនគរបាលស្រុកម៉ាឡៃ ប្រចាំច្រកខាងលើប្រាប់តាមទូរស័ព្ទថាៈ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិខាងលើ ជាប់ព្រំដែនថៃជិត៥០០នាក់ បានដើរឆ្លងកាត់តាមច្រករបៀងខាងលើ ដើម្បីឆ្លងដែនទៅប្រទេសថៃ រកការងារដូចជាកាប់អំពៅ ដកស្មៅដំឡួង និងស្ទូងដកជាដើម លុះធ្វើការហើយពួកគាត់នៅពេលល្ងាចវិលវិញជារៀងរាល់ថ្ងៃ ហើយការឆ្លងដែននេះ ពួកគាត់មានលិខិតឆ្លងដែន និងអនុញ្ញាតពីសមត្ថកិច្ចថៃផងដែរ។ ជាងនេះ ការឆ្លងដែនព្រឹកវិលល្ងាចនេះ គីមានការបង់ប្រាក់ឲ្យទៅមន្ត្រីយោធារួមនោះអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ លុះដល់ព្រឹកកើតហេតុ មេបញ្ជារការយោធាសឹករងស្រុកម៉ាឡៃម្នាក់ដែលមានឈ្មោះ លោកវរៈសេនីយ៍ត្រី ស វាសនា ហៅផល្លា ប្រចាំទីនោះបានរារាំងមិនឲ្យ ប្រជាពលរដ្ឋឆ្លងដែនទាំងអស់នោះទៅប្រទេសថៃ។ ក្រោយពីមានការារាំងប្រជាពលរដ្ឋតាំងអស់ ក៏មានពាក្យសំដីប្រកែកគ្នារហូតដល់មានជម្លោះកើតឡើង ជាមួយគ្នាអស់រយៈពេលពីរទៅបីម៉ោងទើបមានសភាពស្ងប់ស្ងាត់។

នគរបាលនៅទីនោះបញ្ជាក់ថា ការបិទច្រករបៀងរបស់មន្ត្រីយោធាខាងលើរួបនោះ ដោយមិនបានជួនដំណឹងដល់ប្រជាពលរដ្ឋ ដែលគាត់ឆ្លងដែនអាជីបដើម្បីទៅរកការងារនៅប្រទេសថៃជាមុន ទើបឲ្យមានជម្លោះរវាងយោធា នឹងពលរដ្ឋកើតមានឡើង ។ លោកថា ការបិតច្រករបៀងខាងលើនោះ លោកជានគរបាលប្រចាំច្រករបៀងនោះ ក៏មិនឯកភាពដែរ ព្រោះគ្មានមូលហេតុច្បាស់លាស់ អំពីការបិទច្រករបៀងធ្វើឲ្យពលរដ្ឋមានការជ្រួលច្របល់ ក្រោយពីកើតជម្លោះប្រជាពលរដ្ឋទាំងអស់នោះ ក៏មានការដាក់ពាក្យប្ដឹងដល់អាជ្ងាធរដើម្បីរកដំណោះស្រាយដល់ពួកគាត់ផងដែរ។

ជុំវិញបញ្ហាខាងលើនេះ លោកវរៈសេនីយ៍ត្រីស វាសនា ហៅផល្លា មេបញ្ជាការសឹករងស្រុកម៉ាឡៃ ប្រចាំច្រករបៀងខាងលើ នៅល្ងាច់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ អ្នកសារព័ត៌មាន ព្យាយាមសុំការបំភ្លឺដែរ តែទូរស័ព្ទចូលគ្មានអ្នកទទួល ៕ វណ្ណា


ចែករំលែក៖