ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូពីខណ្ឌសែនសុខ ត្រូវនគរបាលខណ្ឌទួលគោកចាប់ដាក់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៩និង៣០ នាទី កំលាំងផ្នែកនគរបាលយុត្តធម៌ នៃអធិការដ្ឋាននគរ បាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១ នាក់ នៅចំណុចផ្លូវលេខ២៦១ កែងផ្លូវលេខ១៤៦ ក្រុម ទី២៩ ភូមិ១០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទលួចម៉ូតូ ប្រព្រឹត្តនៅចំណុចផ្លូវ បេ តុង ភូមិក្រាំងអង្រង ក្រុមទី៧ សង្កាត់ក្រាំងធ្នង់ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៩:០០នាទី ។

ជនសង្ស័យឈ្មោះ ព្រឹម សត្យា ហៅ ត្យា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់ នៅផ្ទះជួល ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខរាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ មី ចក់ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិក្រាំងអង្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែន សុខ រាជធានីភ្នំពេញ ។

វត្ថុតាងដែលបានចាប់យក ៖ ម៉ូតូមួយគ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរី20 11 ពាក់ស្លាកលេខភ្នំពេញ 1AV-5060 មានលេខតួ និងលេខម៉ាស៊ីន 8572140 ( ជាម៉ូតូជនរងគ្រោះ )។

សមត្ថកិច្ចប្រាប់ថា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ កំលាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានល្បាតការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន បានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូជន រងគ្រោះយើងបានអន្តរាគមន៍ឃាត់ជាក់ស្តែងតែម្តង ។

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង បានប្រគល់អោយ សមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលក្រាំងធ្នង់ ខណ្ឌសែន សុខ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕ ស តារា


ចែករំលែក៖