ព័ត៌មានទាន់ហេតុការណ៍៖

ចិនបង្ហោះផ្កាយរណបទូរគមនាគមន៍មិនទទួលបានជោគជ័យ

ចែករំលែក៖

រយៈពេល១០ឆ្នាំចុងក្រោយនេះវិស័យ អាវកាសរបស់ចិនមានភាពរីកចំរើនយ៉ាងខ្លាំង មិនចាញ់ អង្គការណាសានោះឡើយ ដោយ ចិនបានបាញ់បង្ហោះផ្កាយរណប និង យានអាវកាសមានមនុស្សឡើង ទៅលំហ អាកាស បង្កើតស្ថានីយអាកាសទៀតផង។ ជាមួយនឹងការបញ្ជូនផ្កាយរណបបរាជ័យ កាលពីថ្ងៃទី២ ខែកក្កដា ដោយប្រើប្រាស់កាំជ្រួច មីស៊ីលកាំជ្រួច Longue Marche-5 Y2 គឺជាការបរាជ័យ ដែលនឹកស្មានមិនដល់របស់ចិន។

បរាជ័យនោះ ជាការខកចិនយ៉ាងធំធេងសម្រាប់កក្រុមអ្នកអាវកាសចិន ក៏ដូចជារដ្ឋាភិបាល ដែលមិនអាចសម្រេចមហិច្ឆតាអវកាសរបស់ខ្លួនដូចបានដូចប្រាថ្នា។ បេសកកម្មអវកាសបង្ហោះផ្កាយរណបទូរគមនាគមន៍ទៅកាន់គន្លងតារាវិថីនៅថ្ងៃ ទី២ ខែកក្កដា ត្រូវទទួលបរាជ័យ ។ កាំជ្រួចLongue Marche-5 Y2 ជាប្រភេទទំនើបចុងក្រោយរបស់ចិនបានបាញ់បង្ហោះនៅវេលាម៉ោង១៩និង២៣នាទី ម៉ោងក្នុងស្រុក ចេញពីមជ្ឈមណ្ឌលអវកាសវេនចង់Wenchang នៃកោះហៃណាន។

ភ្នាក់ងារអវកាសជាតិចិនបានធានាថា នឹងបើកអង្កេតដើម្បីវិភាគរកមូលហេតុនៃភាពមិនប្រក្រតីនោះ តែមិនបានបញ្ជាក់លម្អិតអ្វីបន្ថែមទៀតទេ។ ក្រោយការបាញ់បានកន្លះម៉ោងស្រាប់តែមានលេចភាពមិនប្រក្រតី នៅក្នុងបន្ទប់បញ្ជាកាំជ្រួចបេសកកម្មបង្ហោះត្រូវបញ្ចប់ត្រឹមពាក្យប្រកាសថា បរាជ័យពីក្រុង វិទ្យាសាស្ត្រ។

កាំជ្រួចមីស៊ីល Longue Marche-5 Y2 មានសមត្ថភាព ផ្ទុកពាំ ទម្ងន់បាន២៥តោនត្រូវបង្ហោះនាំយកផ្កាយរណបទូរគមនាគមន៍ពិសោធន៍ Shijian-18 ដែលមានទម្ងន់តែ៧តោនកន្លះប៉ុណ្ណោះ ទៅដាក់ក្នុងគន្លងតារាវិថី ដើម្បីសម្រួលផ្តល់ប្រព័ន្ធអ៊ីនធ័រណេត និងចាប់ប្រព័ន្ធទូរទស្សន៍ឱ្យបានកាន់ប្រសើរនៅពេលផ្ទៃប្រទេសចិន។ កាលពី ខែវិច្ឆិកា ចិនបានបង្ហោះដោយជោគជ័យ ចេញពីមជ្ឈមណ្ឌលតែមួយនេះដូចគ្នានូវកាំជ្រួច Longue Marche-5 ដំបូងរបស់ខ្លួន។កាំជ្រួចដែលជាតំណាងរ៉ុកកែតបង្ហោះដ៏មានមហិទ្ធិរិទ្ធិរបស់ចិន។

ការបរាជ័យនោះ នឹងធ្វើឲ្យមានការយឺតយ៉ាវ និងជាការខកចិត្តរបស់រដ្ឋាភិបាលទីក្រុង ប៉េកាំងដែលមាន មហិច្ឆតាធំពង្រីកកម្មវិធីអវកាសរបស់ខ្លួនដើម្បីរត់ឱ្យទាន់អឺរ៉ុប និងអាមេរិកដោយមិនខ្លាចនឹងចំណាយថវិការាប់សិបពាន់លានដុល្លារឡើយ។ ចិនបានចំណាយប្រាក់ជាច្រើន ទៅលើវិស័យអាវកាស មិនតែប៉ុណ្ណោះចិន ក៏បាន រើសយក អ្នកជំនាញអាវកាសជាច្រើនរូបពីអង្គការណាសា ក្រោយពេលដែលអង្គការនេះកាត់បន្ថយបុគ្គលិកនោះ។

ការ អភិវឌ្ឍ វិស័យអវកាស ត្រូវបានអាជ្ញាធរក្រុងប៉េកាំងចាត់ទុកជានិមិត្តសញ្ញានៃភាពជា មហាអំណាចថ្មីរបស់ចិន។ កាលពីខែមុន មហាយក្សអាស៊ីមួយនេះ ក៏បានបង្ហោះម៉ាស៊ីនកាំរស្មីX ទៅក្នុងអវកាសដើម្បីសិក្សាអំពីរន្ធខ្មៅ។ កាលពីខែមេសាកន្លងទៅ ចិនបានបញ្ជូនយានផ្ទុកសម្ភារៈនាវាសួគ៌ Tianzhou-១ ទៅកាន់ស្ថានីយពិសោធន៍ក្នុងតារាវិថីដែលជាតំណាងគម្រោងបង្កើតស្ថានីយអវកាសអាចមានមនុស្សរស់នៅបាននៅ ឆ្នាំ២០២២សម្រាប់បន្តបេសកកម្មជំនួសស្ថានីយអវកាសអន្តរជាតិ។

ចិន ដែលបានបញ្ជូនមនុស្សទៅកាន់អវកាសជាលើកទីមួយនៅឆ្នាំ២០០៣សង្ឃឹមថា នឹងអាចបញ្ជូនយានអវកាសទៅកាន់ភពអង្គារនៅឆ្នាំ២០២០៕ ម៉ែវ សាធី


ចែករំលែក៖