ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តឆ្លងផ្លូវមិនប្រយត្ន័ត្រូវម៉ូតូបុករង​របួស២នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ ស្ត្រីម្នាក់បើករថយន្តកាមរីបាឡែន​បត់ឆ្លងផ្លូវមិន​ បានប្រុងប្រយ័ត្នជ្រុលទៅម៉ូតូបណ្ដាលឲ្យបុរស២នាក់ រងរបួសមធ្យម​ រថយន្ត និងម៉ូតូខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា​ម៉ោង​១០​និង៣០នាទីយប់ ថ្ងៃទី៣​ ខែកក្កដា​ ឆ្នាំ២០១៧​ នៅតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី​ ត្រង់ចំណុចមុខ​ ក្រសួងការពារជាតិ​ សង្កាត់វាលវង្ស​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​។

យោងបើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរីបាឡែនពណ៌​ ទឹកប្រាក់ពាក់លេខ​ ភ្នំពេញ​ 2J-4281 បើកបរដោយស្ត្រីម្នាក់ និងមានកូនតូច២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវសហពន្ធ័រុស្សីទិសដៅពីកើតទៅលិច​ ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានបត់ឆ្វេងឆ្លងផ្លូវ តែទើបឆ្លងបានពាក់កណ្ដាលផ្លូវ​ ក៏ស្រាប់តែមានម៉ូតូម៉ាក​ Wave​ ពណ៌ខ្មៅមួយគ្រឿង​ គ្មានស្លាក​លេខបើកបរ និងរួមដំណើរបុរស២នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា បានជ្រុលមកបុកចំពីមុខបណ្ដាលឲ្យដួលរងរបួសមធ្យមរលាត់ជើង​ ចំណែករថយន្ត និងម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយឲ្យភាគីទាំងពីរចរចាគ្នា ដោយខាងរថយន្តសងទៅខាងម៉ូតូចំនួន៦០ដុល្លារ​ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ​ ៕ ស រស្មី


ចែករំលែក៖