ព័ត៌មានទាន់ហេតុការណ៍៖

តើប្រទេសណាខ្លះដែលមានក្រដាសប្រាក់ថ្លៃជាងគេបំផុតលើពិភពលោកបច្ចុប្បន្ន?

ចែករំលែក៖

បច្ចុប្បន្ន យើងដឹងតែពីតម្លៃប្រាក់ដុល្លារអាមេរិកប៉ុណ្ណោះ ដែលជាប្រាក់ តែមួយគត់ចរាចរណ៍នៅលើទីផ្សារសេដ្ឋកិច្ចពិភពលោក ក្នុងវិស័យសេដ្ឋកិច្ច ធ្វើមុខជំនួញ ។ រាល់ទំនិញនាំចេញ ចូល និងដៃគូពាណិជ្ជកម្ម គឺគេទូទាត់ប្រាក់ គិតតាម តម្លៃប្រាក់ដុល្លារអាមេរិក ។

តម្លៃប្រាក់នៅក្នុងប្រទេសនីមួយៗគឺបានគិតតាមប្រាក់ចំណូល និងសេដ្ឋកិច្ច របស់ប្រទេសនោះ ប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ តម្លៃប្រាក់ក៏ខ្ពស់ផងដែរ។ អាមេរិកជាប្រទេសដែលមាន ប្រាក់ដុល្លារតម្លៃថ្លៃ ប៉ុន្តែនៅមានប្រទេស៦ទៀតដែលមានប្រាក់ថ្លៃជាងអាមេរិកទៅទៀត។

ខាងក្រោមនេះជាប្រទេសដែលមានក្រដាសប្រាក់ថ្លៃជាងគេបំផុតលើពិភពលោក៖

១ ប្រាក់ ឌីណា របស់ប្រទេសគុយវ៉ែត, ប្រាក់១ឌីណា គុយវ៉ែត គឺប្តូរ បានរហូតដល់ទៅ ៣,៣២ដុល្លារអាមេរិក។ គុយវ៉ែតមានភូមិសាស្ត្រនៅតំបន់អាស៊ី ភាគខាងលិច និងស្ថិតនៅភាគខាងជើងអារ៉ាប ។ គុយវ៉ែត មានពលរដ្ឋតែជាង៤,២លាននាក់ប៉ុណ្ណោះ ក្នុងនោះ មាន២,៩លាននាក់ជាជនអន្តោប្រវេសន៍ ចំណែកដើមកំណើតគុយវ៉ែតមានតែ ១,៣លាននាក់ប៉ុណ្ណោះ។ សេដ្ឋកិច្ចគុយវ៉ែត ពឹងផ្អែកទៅលើផលិតផលប្រេងនាំចេញ។

២ ប្រាក់ឌីណា ប្រទេសបារ៉ែន , ក្នុង១ឌីណា បារ៉ែន ប្តូរបាន២,៦៥ ដុល្លារអាមេរិក។ សេដ្ឋកិច្ចប្រទេសនេះ ពឹងផ្អែកទៅលើ ការនាំចេញប្រេងដូចគ្នា។

៣ ប្រាក់រៀលប្រទេសអូម៉ង់, ក្នុង១រៀល អូម៉ង់គឺអាចប្តូរបានដល់ទៅ២,៦០ដុល្លារអាមេរិក ហើយសេដ្ឋកិច្ចប្រទេសនេះ ក៏អាស្រ័យប្រេងផងដែរ។

៤ ប្រាក់ផោន ចក្រភពអង់គ្លេស , ក្នុង១ផោនអង់គ្លេស ប្តូរបាន១.៤៤ដុល្លារអាមេរិក ។

៥ ប្រាក់ អឺរ៉ូ របស់សហគមន៍អឺរ៉ប ដោយក្នុង១អឺរ៉ូ ប្តូរបាន១,១៤ដុល្លារអាមេរិក។

៦ ប្រាក់ ហ្វ្រង របស់ប្រទេសស្វ៊ីស ដោយក្នុង១ហ្វ្រង ស្វ៊ីស ប្តូរបាន ១,០២ដុល្លារអាមេរិក ។

តម្លៃប្រាក់ទាំងនោះប្រែប្រួលទៅតាមតម្លៃទីផ្សារភាគហ៊ុន ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ។

ក្នុងចំណោមប្រទេស ដែលមានប្រាក់ខ្ពស់បំផុត គឺជាប្រទេសតូចៗ ស្ថិតនៅក្នុងតំបន់មជ្ឈឹមបូព៌ា ពិសេសគឺប្រទេសក្នុងសហគមន៍អារ៉ាប ។

ចំណែកប្រទេសនៅក្នុងតំបន់អាស៊ានវិញ គឺមានប្រាក់របស់ប្រទេសប្រុយណេ មានតម្លៃថ្លៃជាងគេ ដោយក្នុង១ដុល្លារអាមេរិក ប្តូរបាន១.១៤ ដុល្លារប្រុយណេ។ បន្ទាប់មកគឺប្រាក់ដុល្លារសឹង្ហបុរី ក្នុង១ដុល្លារអាមេរិក ប្តូរបាន១.៣៩ដុល្លារសឹង្ហបុរី ។ ប្រទេសទាំងពីរ បានតម្លៃប្រាក់ខ្ពស់ដោយសារតែមានសេដ្ឋកិច្ច រីកចំរើន ក៏ដូចជាប្រាក់ចំណូលមធ្យម របស់ពលរដ្ឋខ្ពស់ ៕ ម៉ែវ សាធី


ចែករំលែក៖