ព័ត៌មានទាន់ហេតុការណ៍៖

តុលាការឃុំខ្លួនស្ត្រីមេតុងទីនម្នាក់រឿងស៊ីដាច់កូនតុងទីនជាង២ម៉ឺនដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ជាមេតុងទីនប្រចាំនៅខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី៤ ខែកក្កដាឆ្នាំ ២០១៧ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធនាគារដើម្បីស៊ើបអង្កេតករណីស៊ីដាច់លុយកាក់របស់កូនតុងទីន ជាង២ម៉ឺនដុល្លារអាមេរិក។

ស្រ្តីមេតុងទីនឈ្មោះ ចាន់ ធឿន អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៧៩ ផ្លូវលេខ១០៤ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ១៥៨ អ.យ.ឌ ចេញដោយលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធបណ្តឹងកូនតុងទីនជាច្រើននាក់ ដែលបានប្តឹង រំលោភលើទំនុកចិត្ត និងឆបោកប្រាក់ពួកគេជាង២ម៉ឺនដុល្លារអាមេរិក ។ ប៉ុន្តែនៅពេលសមត្ថកិច្ចចាប់ខ្លួននោះស្រាប់តែ ប្តីដែលជាមន្ត្រីនគរបាលប៉ុស្តិ៍ដែរនោះ បានទៅឡាំប៉ាដល់ក្រសួងមហាផ្ទៃ ធ្វើឲ្យមានការភ្ញាក់ផ្អើលរហូតដល់សមត្ថកិច្ចបម្រុងឃាត់ខ្លួនសួរនាំទើប មន្រ្តីនគរបាលនេះ បានជិះម៉ូតូចេញទៅវិញបាត់ ។

នៅពេលសមត្ថកិច្ចបានបញ្ជូននមេតុងទីនមកសាលាដំបូងរាជធានីភ្នំពេញគេឃើញតំណាងឲ្យដើមណ្តឹង៤នាក់ ដែលមានឈ្មោះ ទូច សោភា,សាំង ស្រីពៅ,ជា ឆាយលាង និងឈ្មោះ ឈុន ស្រីមុំ តាមប្រមាញ់ជាប់ ដោយមិនទុកចិត្តខ្លាចតុលាការដោះលែង ដោយគ្មានសំណងដល់ជនរងគ្រោះ៕ ចេស្តា


ចែករំលែក៖