ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិអាមេរិកម្នាក់ ដេកស្លាប់ក្នុងសណ្ឋាគារយីហោ “ហាមុឺនីរីវើ អូតែល”

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិអាមេរិកវ័យ៧០ឆ្នាំម្នាក់ ដេកស្លាប់ក្នុងសណ្ឋាគារយីហោ “ហាមុឺនីរីវើ អូតែល “បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះត្រួតពិនិត្យ ទើបដឹងថា ដោយសារតែគាត់មានជម្ងឺប្រចាំកាយ បណ្ដាលឲ្យគាំងបេះដូងស្លាប់ភ្លាមៗតែម្តង ។

ករណីដេកស្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃត្រង់ទី០៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចសណ្ឋាគារយីហោ “ហាមុឺនីរីវើ អូតែល ” ក្នុងបន្ទប់លេខ៨២០ ជាន់ទី៥ តាមបណ្ដោយមហាវិថីព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

សាកសពឈ្មោះ PEIRINS BRUCE ADRIAN ភេទប្រុស អាយុ៧០ឆ្នាំ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនP៥០៥៤៧៣៥០៧ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទើបតែមកស្នាក់នៅ ក្នុងសណ្ឋាគារយីហោ “ហាមុឺនីរីវើ អូតែល “បានរយះពេល៣ថ្ងៃប៉ុណ្ណោះ ដោយបុរសរូបនេះមានជម្ងឺប្រចាំកាយ ហើយតែងតែត្អូញថាចុកដៃចុកជើង ចុកចង្កះ ជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី៣ ខែកក្ដដា នៅវេលាម៉ោង១១ថ្ងៃត្រង់ បុគ្គលិកសណ្ឋាគារមិនឃើញជនរងគ្រោះចុះមកក្រោមដូចសពដង ព្រោះកន្លងមកគឺគាត់ចេញក្រៅនៅម៉ោង១១ ហើយពេលនោះបុគ្គលិក ក៏បានយកទូរស័ព្ទទៀត តែជនរងគ្រោះមិនលើកទូរស័ព្ទ ភ្លាមនោះក៏នាំគ្នាឡើងទៅមើលដោយឃើញមាត់ទ្វារមិនចាក់ចោរ បានរុនទ្វាចូលប្រទះឃើញបុរសជនជាតិអាមេរិក ដេកស្លាប់ក្នុងបន្ទប់លេខ៨២០ ជាន់ទី៥ នោះតែម្ដង ។

ក្រោយកើតហេតុបង្កម្ចាស់ទីតាំងបានរាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋាន ចុះមកត្រួតពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុ ដើម្បីដឹងថាជាករណីអ្វី ។

តាមការពិនិត្យនិងសន្និដ្ឋានរបស់លោក ឧកញ៉ា វិជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ រាជធានីភ្នំពេញ ជនរងគ្រោះ សព ស្លាប់ដោយសារការគាំងបេះដូង ៕ស តារា


ចែករំលែក៖