ព័ត៌មានទាន់ហេតុការណ៍៖

៤ សំណួរ ដែលបញ្ជាក់ថា គណបក្សប្រជានកម្ពុជា រឹងមាំ និង បន្តឈ្នះឆ្នោតនៅឆ្នាំ ២០១៨!

ចែករំលែក៖

៤ សំណួរ ដែលបញ្ជាក់ថា គណបក្សប្រជានកម្ពុជា រឹងមាំ និង បន្តឈ្នះឆ្នោតនៅឆ្នាំ ២០១៨!

១)តើគណបក្សណាមួយ ដែលហ៊ានលះបង់គ្រប់យ៉ាងរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ប៉ុលពត និង ផ្តល់កំណើតទី២ដល់ប្រជាពលរដ្ឋខ្មែរ?
-គឺ គណបក្សប្រជាជនកម្ពុជា!

២)តើគណបក្សណាមួយ ដែលបាននាំមកនូវសន្តិភាពពេញលេញដល់កម្ពុជា?
-គឺ គណបក្សប្រជាជនកម្ពុជា!

៣)តើគណបក្សណាមួយ ដែលបានកសាងប្រទេសពីគំនរផេះផង់រហូតដល់កម្ពុជាបានរីកចម្រើនមកទល់សព្វថ្ងៃនេះ?
-គឺ គណបក្សប្រជាជនកម្ពុជា!

៤)តើមេដឹកនាំគណបក្សណាមួយ ដែលហ៊ានលះបង់សូមបីអាយុជីវិតខ្លួនមិនស្តាយ មិនរត់ចោលប្រជាពលរដ្ឋ ទៅសំងំយកស្រួលម្នាក់ឯងនៅក្រៅប្រទេស ហើយនៅតែតស៊ូរួមសុខរួមទុក្ខជាមួយពលរដ្ឋតាំងពីប្រទេសធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាម រហូតមកទល់សព្វថ្ងៃនេះ?
-គឺ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន

ប្រជាពលរដ្ឋសព្វថ្ងៃនេះ គឺបានដឹង និងបានឃើញច្បាស់នូវការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំគណបក្សប្រជាជន និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការថែរក្សាសន្តិភាព ដើម្បីយើងមានឱកាសកសាងប្រទេសជាតិអោយកាន់តែរីកចម្រើន។ ហេតុដូច្នេះហើយ បានជាក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅនេះ គឺ គណបក្សប្រជាជន បានឈ្នះដាច់ជាមួយនឹងសម្លេងគាំទ្រច្រើនលើសលុប ដែលបញ្ជាក់កាន់តែច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺនឹងបន្តឈ្នះឆ្នោតទៀតនៅ ឆ្នាំ ២០១៨ ខាងមុខនេះ៕

ប្រភព៖ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖