ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនមិនប្រយត្ន័ ជ្រុលទៅបុកឃឿនស្ពានរងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរស២នាក់បើកម៉ូតូលឿនដូចហោះ ខ្វះការប្រុងប្រយត្ន័បត់មិនទាន់ជ្រុលទៅបុកឃឿនស្ពានស្ទឹងមានជ័យរងរបួសធ្ងន់ និងស្រាល២នាក់។

ហេតុការណ៍នេះ កើតឡើងនៅវេលា​ម៉ោង១១​និង៤០នាទីយប់ ថ្ងៃទី៤ ខែកក្ដដា ឆ្នាំ២០១៧​ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ នៅចំណុចគល់ស្ពានស្ទឹងមានជ័យខាងជើង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ ។

យោងតាមព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស​ពីរនាក់បើកម៉ូតូ១គ្រឿងម៉ាកឌ្រីមសង់សិរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ.1.H2240  បើកពីត្បូងទៅជើង បានឡើងស្ពានអាកាសស្ទឹងមានជ័យ ក្នុងល្បឿនយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុខាងលើដោយសារផ្លូវកោងផងនោះ បត់មិនទាន់ក៏ជ្រុលទៅបុកឃឿនស្ពានផ្លោងជាង១០ម៉ែត្រ បណ្ដាលរងរបួសធ្ងន់ម្នាក់និងម្នាក់ទៀត​របួសស្រាលត្រូវបានរថយន្តសង្គ្រោះ​ហុងហាក់ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ​ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុហើយបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍​នគរបាលស្ទឹងមានជ័យ​ រង់ចាំសាច់ញាតិយកឯសារ និងប្រគល់ឲ្យទៅវិញ៕ ភារ៉ា


ចែករំលែក៖