ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ កក្កដា បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជាលើកដំបូង ដែលកិច្ចប្រជុំនេះបាន ផ្តោតសំខាន់ទៅលើបញ្ហាកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ មានការចូលពីពីលោកអភិបាលរងរាជធានីទាំង៦រូប ស្នងការរាជធានី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី អភិបាលខណ្ឌទាំង១២ និងមន្ទីរទាំងអស់ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនោះ នាយករដ្ឋបាលរាជធានីភ្នំពេញបានអានពីរបាយការណ៍លទ្ធផលនៃការអនុវត្តភូមិ សង្កាត់មានសុវត្ថិភាពកន្លងមក ដើម្បីរកវិធីសាស្ត្រថ្មីៗទៀត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរាជធានី៕ សំរិត