ព័ត៌មានទាន់ហេតុការណ៍៖

កកស្ទះចរាចរណ៍រាល់ថ្ងៃនៅរង្វង់មូលចោមចៅ​ ព្រោះការបើកបរមិនគោរពច្បាប់បំពានលើគំនូសចរាចរណ៍

ចែករំលែក៖

ភ្នំពេញ ៖ ការកកស្ទុះចរាចរណ៍ជារៀងរាល់ថ្ងៃ នៅចំណុចរង្វង់មូលចោមចៅ ផ្តើមចេញពីក្រុមរថយន្តធុនធំ បើកបរមិនគោរពច្បាប់ចរាចរណ៍ បំពានគំនូសខាងស្តាំ មិនយោគយល់អធ្យាស្រ័យ ទើបងាយនឹការកកស្ទុះចរាចរណ៍បែបនេះ។

ជាក់ស្តែង អ្នកបើកបរ នៅលើកំណាត់ផ្លូវវេងស្រេង នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ទោះជាផ្លូវខាងលើ ស្ថាបនា ឡើង បែងចែកទ្រូងផ្លូវ ដោយមានរបាំងខឿន ពុះចែកទ្រូងផ្លូវហើយក៏ដោយ ដើម្បីឲ្យអ្នកបើកបរងាយស្រួលបញ្ជាយានជំនិះ មានទៅ មានមក ផ្ទុយទៅវិញ ថ្វីបើមានទ្រូងផ្លូវហើយក៏ដោយ នៅតែឃើញមានយានយន្តប្រភេទធុនធំ តូច តែងតែធ្វើចរាចរណ៍ លើផ្លូវបញ្ច្រាសទិសដៅទៅវិញ ជាដើមចមធ្វើឲ្យកំណាត់ផ្លូវត្រូវបានកកស្ទះទ្វេដង ។

ចំណែកកំណាត់ផ្លូវជាតិលេខ៤វិញ ចាប់ពីចំណុចរង្វង់មូលចោមចៅ រហូតដល់ ខាងលេចភ្លើងស្តុបជម្ពូវ័ន ខណៈដែលមន្ទីរសារធារណការកំពុងកសាងចិញ្ចើមផ្លូវ រៀបចំបណ្តាញលូ បណ្តាញទឹកស្អាត សម្ភារ គ្រឿងចក្រមួយចំនួន ដាក់លើចិញ្ចើមផ្លូវ យានជំនិះឆ្លងកាត់ច្រើន តែនៅមានអ្នកបើកបរមួយចំនួន មិនបានគោរពសិទ្ធិគ្នា បើកជែងដោយសេរី មិនប្រកាន់ផ្លូវរបស់ខ្លួន៕ សុខាសែនជ័យ


ចែករំលែក៖