ខេត្តព្រះសីហនុ ៖ ក្មេងស្រីម្នាក់ត្រូវជន សង្ស័យជាឪពុកចុង និងពូចុងពីរនាក់បង ប្អូនរួមគ្នាដៃគ្នាចាប់រំលោភយ៉ាងព្រៃផ្សៃ ហើយទើបនឹងបែកធ្លាយដឹងដល់ម្តាយរបស់ នាង ។
ករណីនេះបានកើតឡើងនៅភូមិទួល ទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ហើយជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថៃ្ងទី៤ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីទទួលបាន ពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ ។
មន្រ្តីនគរបាលឃុំទួលទទឹងបានឲ្យដឹង ថា ជនសង្ស័យត្រូវបានចាប់ខ្លួនឈ្មោះ សុះ យ៉ា អាយុ៣២ឆ្នាំ និងជនសង្ស័យម្នាក់ទៀត ជាឪពុកមាចុងឈ្មោះ កុប ម៉ាន អាយុ៣០ ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតខាងលើ ។ រីឯក្មេងស្រីរងគ្រោះឈ្មោះ គ.ស.ន អាយុ ១២ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ។
តាមបណ្តឹងម្តាយក្មេងស្រីរងគ្រោះបាន រៀបរាប់ថា កាលដែលបែកធ្លាយរឿងឪពុក និងពូចុងចាប់រំលោភកូនស្រី គ្រាដែលរូប ជាម្តាយឃើញសភាពរបស់កូនខុសបែ្លកពី ធម្មតា ។ ពេលនោះ គាត់ក៏បានជជីកសួរ កូនស្រី ហើយកូនស្រីក៏បានប្រាប់ថា ជន សង្ស័យទាំង២ខាងលើបានចាប់រំលោភ នាង ហើយបើតាមនាងចាំនៅល្ងាចថៃ្ងទី២៧ ខែមិថុនា ឆ្នាំ២០១៧ម្តង និងនៅព្រឹកថៃ្ងទី ២៩ ខែមិថុនា ឆ្នាំ២០១៧ម្តងទៀត ។
ស្រ្តីជាម្តាយក្មេងស្រីរងគ្រោះបានឲ្យដឹង ដែរថា ក្រោយពីកូនស្រីទម្លាយរឿងនេះគាត់បានមកប្តឹងនគរបាលមូលដ្ឋានបុ៉ស្តិ៍ទួល ទទឹង ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជន សង្ស័យទាំង២ភ្លាមៗបញ្ជូនទៅការិយា ល័យជួញដូរ និងការពារអានីតិជននៃស្នង ការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បី ចាត់ការបន្ត ៕ ឆ្លាម សមុទ្រ