ភ្នំពេញ : ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍បឹងព្រលិតឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទួរស័ព្ទដៃពីបុរសជនជាតិបរទេសម្នាក់មិនបានសម្រេច បង្កការភា្ញក់ផ្អើលកាលវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅតាម បណ្ដោយ ផ្លូវ លេខ១០៧ សង្កាត់ បឹង ព្រលិតខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនសង្ស័យ មានឈ្មោះ សាល ពិសិដ្ន ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅម្ដុំសង្កាត់ជ័យជំនះខណ្ឌដូនពេញ ។
ជនរង ជាជនជាតិចិនមានឈ្មោះ ធុង សៀងលី ភេទ ប្រុស អាយុ ៣៧ឆ្នាំ មុខរបរបុគ្គលិតក្រុមហ៊ុនកន្លែង ស្នាក់នៅម្ដុំសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
សាក្សីបានប្រាប់អោយដឹងថា មុនដោយមុនកើតជនរងគ្រោះកំពុងដើរតាមផ្លូវខាងលើហើយបានកាន់ទួរស័ព្ទដៃនៅដៃ ខណៈមកពេលមកដល់ចំណុចផ្លូវកើតហេតុខាងលើក៏ស្រាប់តែមានជនសង្ស័យ២នាក់ជិះមូ៉តូ ១គ្រឿងម៉ាកស្តុបពី ពណ៍ស ពាក់ស្លាកលេខ កណ្ដាល1C.5300ស្របទិសគ្នាមកពីក្រោយក៏ធ្វើសកម្មភាពឆក់ទួរស័ព្ទដៃពីបុរសជនជាតិបរទេសមិន បានសម្រេច ភ្លាមៗនោះក៏ត្រូវមានសមត្ថកិច្ចមូលដ្នានដែលប្រចាំកាលនៅក្បែរនោះបានដេញតាមពីក្រោយធ្វើអោយក្រុមជនសង្ស័យភ័យបណ្ដោយអោយដួលមូ៉តូក៏ត្រូវប៉ុស្តិ៍បឹងព្រលិតដេញចាប់បានម្នាក់ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់សម្រោល។
បច្ចុប្បន្នជនសង្ស័យខាងលើរួចនិងម៉ូតូត្រូវបានកម្លាំងនគរបាលបុ៉ស្តិ៍បឹងព្រលិតនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី