ការមិនស្តាប់ចិន ដោយនៅបន្តសាក ល្បងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង បានបង្ហាញឲ្យឃើញថា ទីក្រុងព្យុងយ៉ាងក៏មិនទុកចិត្តដល់សម្ពន្ធមិត្តចិន ប៉ុន្មានដែរ បើទោះបីសេដ្ឋកិច្ចកូរ៉េខាងជើង ភាគច្រើន អាស្រ័យទៅលើចិនក្តី។ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានដឹងយ៉ាងច្បាស់ថា មានតែ ខ្លួនទីពឹងខ្លួនទេ ទើបអាចការពារប្រទេស ជាតិបាន ។ តើការរឹងទទឹងរបស់កូរ៉េខាង ជើង អាចធ្វើឲ្យទំនាក់ទំនងជាមួយចិនត្រូវកាត់ផ្តាច់ដែរឬទេ?
បើទោះបីទីក្រុងព្យុងយ៉ាងបង្ហាញការ ខឹងសម្បាយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ចិនដែលបានខិតជិតអាមេរិក ហើយចាត់ ទុកកម្មវិធីបរមាណូរបស់កូរ៉េខាងជើង ជាគ្រោះថ្នាក់ដល់សន្តិសុខចិនក៏ដោយ ប៉ុន្តែការប្រឈមមុខតានតឹងដាក់គ្នា រវាងចិន នឹងកូរ៉េខាងជើងមិនអាចអូសបន្លាយយូរ អង្វែងនោះឡើយ។
កន្លងមកសារព័ត៌មានចិនបានផ្សាយ រិះគន់កម្មវិធីបរមាណូរបស់ទីក្រុងព្យុងយ៉ាង មិនត្រឹមតែប៉ុណ្ណោះក៏បានអំពាវនាវឲ្យផ្អាកផ្តល់ប្រេងឲ្យកូរ៉េខាងជើង និង ផ្អាកការទិញ ធ្យូងថ្មពីកូរ៉េខាងជើងផង ដែរ។
ប៉ុន្តែក្រុមអ្នកឯកទេសនយោបាយ បាន បញ្ជាក់ថា សកម្មភាពរបស់ចិននិងកូរ៉េខាង ជើង ផ្ទុយពីការចង់បានរបស់ប្រទេសមួយចំនួនពិសេសគឺអាមេរិក ដោយការប្រឈមមុខតានតឹងរវាងកូរ៉េខាងជើងនឹងចិន មិន អូសបន្លាយរយៈពេលយូរឡើយ។
លោក Alexander Volontsov អ្នកឯក ទេសជនជាតិរុស្ស៊ី បានបញ្ជាក់ថា«យើងនៅតែមន្ទិលសង្ស័យ ទៅលើវិវាទរវាងចិន នឹងកូរ៉េខាងជើង មិនអាចកើតឡើងយូរ អង្វែងឡើយ។ ទាំងនោះអាចជាយុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំង ដើម្បីបង្ហាញឲ្យពិភព លោកដឹងថា ចិនពិតជាបានដាក់គំនាបទៅលើកូរ៉េខាងជើង ។ ខ្ញុំជឿជាក់ថា រវាងចិន និងកូរ៉េខាងជើង មិនអាចមានវិវាទយូរ អង្វែងឡើយ»។
តាមប្រភពព័ត៌មាន ពីក្រុមអ្នកជំនួញ និងរដ្ឋាភិបាលប្រទេសមួយចំនួនបាន បញ្ជាក់ថា ក្រុមហ៊ុនចិន និងកូរ៉េខាងជើង មានទំនាក់ទំនងរកសុី ជាមួយគ្នាជាច្រើន ទសវត្សកន្លងមកហើយ។ជាក់ស្តែងក្រុមហ៊ុន Limac របស់ចិន និងក្រុមហ៊ុន Ryonbong របស់កូរ៉េខាងជើង ដែលអាមេរិកដាក់ចូលក្នុងបញ្ជីខ្មៅកាលពីឆ្នាំ២០០៤បានរួមគ្នា ខួងយកសារធាតុ Tantalum, Niobium និង Zirconium ។ សារធាតុទំាងនោះ អាចប្រើប្រាស់សម្រាប់ ចម្រាញ់ផលិត រោង ចក្រចម្រើនសារធាតុបរមាណូ និងមីស៊ីល។
នៅក្នុងរបាយការដែលបានប្រកាស កាលពីខែកុម្ភៈឆ្នាំ២០១៧ ក្រុមអ្នកឯក ទេសបញ្ជាក់ថា កូរ៉េខាងជើង បាននាំចូលសម្ភារសម្រាប់ផលិតមីស៊ីលនិងយន្តហោះធុនតូចមកពីប្រទេសចិន។
អ្នកឯកទេសវិភាគរបស់រុស្ស៊ីលោក Alexander Volontsov បានបញ្ជាក់ទៀតថា ចិន កំពុងតែបញ្ចៀសការប្រឈមមុខតាន តឹង ជាមួយកូរ៉េខាងជើង ហើយ ក៏មិនចង់ ឲ្យកូរ៉េខាងជើង ផ្លាស់ប្តូររដ្ឋាភិបាល ឬជួប សង្គ្រាមនោះដែរ។
ចំណុចទាំងនោះហើយបានធ្វើឲ្យក្រុមអ្នកវិភាគយល់ឃើញថា ទំនាក់ទំនងរវាង កូរ៉េខាងជើងនឹងចិន មិនអាចកាត់ផ្តាច់បានឡើយបើទោះបីស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ។ ចិនបានរក្សាទុកកូរ៉េខាងជើងដើម្បីជួយការពារចិន និងគំរាមកំហែងដល់សត្រូវរបស់ចិនផងដែរ ក្នុងនោះមានអាម េរិកជាដើម ។ ប្រសិនបើកូរ៉េខាងជើងដួល រលំនោះចិននឹងកាន់តែឯកោម្នាក់ឯង មិនមានសម្ពន្ធមិត្តណាមួយជួយការពារឡើយ។
ចំណែកទំនាក់ទំនងតានតឹងនាពេល កន្លងមក ក្នុងនោះមានការព្រមានរបស់ កូរ៉េខាងជើង ថាចិនបានក្បត់ទីក្រុងព្យុងយ៉ាងទាំងនោះបានបញ្ជាក់យ៉ាងច្បាស់ថា តាំងពីដើមមក ចិននិងកូរ៉េខាងជើង មាន ភាពជិតស្និទ្ធគ្នាយ៉ាងខ្លាំង ហើយពេលនេះ ការបែកបាក់គ្រាន់តែ ជាការបន្លំភ្នែកគេ តែប៉ុណ្ណោះ។
ជាក់ស្តែងកាលពីថ្ងៃទី៣ខែឧសភា កូរ៉េ ខាងជើងបានចោទប្រកាន់ចិនថា បានបង្ក ឲ្យមាន ភាពស្មុគស្មាញ ដោយចិនមាន សកម្មភាព «ក្បត់ »កូរ៉េខាងជើង ដោយចិន សម្រេច ចូលទៅកៀកអាមេរិក។
សារព័ត៌មានកូរ៉េខាងជើងបាន ផ្សព្វ ផ្សាយនូវអត្ថបទវិភាគមួយ ដោយក្នុងនោះ បានបញ្ជាក់ថា «ចិនមិនត្រូវប្រថុយសាកល្បងទៅលើការអត់ធ្មត់របស់យើងទេ»។ នៅក្នុងអត្ថបទនោះបញ្ជាក់ទៀតថា ចិន តែងតែធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ យុទ្ធសាស្ត្ររបស់កូរ៉េខាងជើង នៅពេល ដែលចិនបានខិតចូលកៀកអាមេរិក។ ទាំងនោះជាសកម្មភាពបង្ហាញពីការ «ក្បត់ កូរ៉េខាងជើង របស់ចិន»។
សកម្មភាពខាងលើ របស់កូរ៉េខាងជើងកើតឡើងក្នុងពេលដែលទំនាក់ទំនងរវាងចិន នឹងអាមេរិក កាត់តែជិតស្និទ្ធគ្នា។ រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានបង្ហាញក្តីសង្ឃឹមថា ចិននឹងដោះ ស្រាយកម្មវិធីបរមាណូ របស់កូរ៉េខាងជើង បានឆាប់បំផុត។
ចំណែកកូរ៉េខាងជើង វិញក៏បានប្រកាស ផងដែរថា ទីក្រុងព្យុងយ៉ាង គ្មានបំណង ផ្អាកកម្មវិធីបរមាណូនោះឡើយ ។ ចំពោះ កូរ៉េខាងជើង បរមាណូគឺជាតំណាង នៃ តម្លៃនិងកម្លាំងរបស់ប្រទេស និងជាការ យកចិត្តទុកដាក់ធំបំផុត របស់មេដឹក នាំ គ្រប់ជំនាន់។ សារព័ត៌មានកូរ៉េខាងជើង បានផ្សាយថា ប្រសិនបើ កូរ៉េខាងជើងបោះបង់កម្មវិធីបរមាណូនោះ មិនត្រឹមតែទទួលរងទណ្ឌកម្មសេដ្ឋកិច្ចនោះឡើយ គឺថែម ទាំងរងការវាយប្រហារដោយយោធាទៀត ផង។
កាលពីថ្ងៃទី៣ខែឧសភា ទីក្រុងបេកំាង បានបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងកំពុងតែធ្វើដំណើរលើវិថីដ៏គ្រោះថ្នាក់ ហើយត្រូវតែ ពិចារណាដោយ ត្រឡប់ថយក្រោយឲ្យទាន់ ពេលវេលា ។ កម្មវិធីកាំជ្រួចមីស៊ីល និង បរមាណូនោះនឹងធ្វើឲ្យតំបន់ទាំងមូលធ្លាក់ក្នុងសភាពគ្រោះថ្នាក់តែប៉ុណ្ណោះ។
ស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែតាន តឹងខ្លាំងឡើងៗក្នុងពេលដែលអាមេរិក បានបញ្ជូន នាវាផ្ទុកយន្តហោះ នាវាមុជទឹក ហើយចុងក្រោយនេះគឺបញ្ជូនយន្តហោះ ទមា្លក់គ្រាប់បែកបរមាណូ ហោះឆ្លងកាត់ កូរ៉េខាងជើងទៀតផង។ ហេតុការណ៍ខាងលើបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ប្រទេសជិតខាង ។
នៅពេលនេះដែរ ចិនបានធ្វើការជំរុញជាថ្មីម្តងទៀតឲ្យភាគីទាំងអស់អនុវត្តភាពអត់ធ្មត់ និង “ឈប់កំញើញ ដាក់គ្នា ទៅវិញទៅមកទៀត” ទុកជាការ ឆ្លើយតប ទៅនឹងសហរដ្ឋអាមេរិក ដែលបានហោះហើរយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ដើម្បីបង្ហាញពីកម្លាំង រារាំង កម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ របស់ទីក្រុង ព្យុងយ៉ាង។
យោងតាមប្រភពព័ត៌មាន Ibtimesបាន ឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែក លឿនជាងសំឡេង របស់អាមេរិក B-1B Lancer ពីរគ្រឿង បានហោះលើឧបទ្វីបកូរ៉េ ដើម្បីចូលរួមធ្វើសមយុទ្ធយោធា ជាមួយ ទ័ពអាកាស ទីក្រុងសេអ៊ូល តែកូរ៉េខាងជើង មានប្រតិកម្មជា ខ្លាំង ចំពោះសមយុទ្ធនោះ ដោយចោទថា សហរដ្ឋអាមេរិក កំពុង ជំរុញឧបទ្វីបកូរ៉េ ឲ្យចូលទៅរក សង្គ្រាម នុយក្លេអ៊ែរ តាម រយៈការបង្កហេតុ យោធា ដ៏ព្រហើនរបស់ ខ្លួន៕ ម៉ែវ សាធី